ក្រោយ​ឈ្នះ​ឡាវ​សម្ដី​ Honda ប៉ុន្មាន​ឃ្លា​នេះ​​អ្នក​គាំទ្រ​ស្ដាប់​ហើយ​​ពិត​ជា​រំភើប

  • 2018-11-21 05:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ឡាវ ៣-១ ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 កាល​ពី​យប់​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

Honda

​ក្រោយ​ប្រកួត​ចប់​ Honda បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​ AFF ថា « ខ្ញុំ​​មិន​មែន​​សប្បាយ​ចិត្ត​នៅ​ពេល​​លទ្ធផល​​ឈ្នះ​​ទេ។​ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​កម្ពុជា​មាន​ការ​រីក​ចម្រើន។ ខ្ញុំ​មក​ទីនេះ​ដើម្បី​ជួយ​កម្ពុជា ខ្ញុំ​នឹង​ផ្ដល់​គ្រប់​បែបយ៉ាង​ដល់​កម្ពុជា​។​ កីឡាករ​ទាំង​អស់​មាន​កម្រិត​លេង​ខុស​ៗ។ ​ការ​លេង​យល់​ចិត្ត​គ្នា ភាព​សហការ​គ្នា​​​​នៅ​លើ​ទីលាន​ ទាំង​នេះ​សុទ្ធ​តែ​ជា​​​មូលដ្ឋាន​គ្រឹះ​​នៃ​បាល់​ទាត់។ នេះ​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ»។

​អ្នក​ចាត់​ការ​កម្ពុជា​ថ្មី​រូប​នេះ​បាន​ចូល​ខ្លួន​ដឹក​នាំ​កម្ពុជា​ចំនួន​៦​ប្រកួត​​​ហើយ​ ក្នុង​នោះ​រូប​​លោក​បាន​មក​បង្វឹក​ផ្ទាល់​ចំនួន​២​លើក​​គឺ​កាល​ប៉ះ​ម៉ាឡេស៊ី​ក្នុង​ជំនួប​មិត្ត​ភាព​ដែល​ចាញ់ ៣-១ និង​យក​ឈ្នះ​ឡាវ ៣-១។ សរុប​៦​ប្រកួត​ដែល​លោក​ Honda និង​លោក Felix ដឹក​នាំ​កម្ពុជា​គឺ​ឈ្នះ​១​ស្មើ​១ និង​ចាញ់​៤៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​