១​គ្រាប់​របស់​ Giroud យប់មិញ​ជួយ​ឲ្យ​គេ​បំបែក​កំណត់​ត្រា​របស់ Zinedine Zidane

  • 2018-11-21 07:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារាំង​បាន​យក​ឈ្នះ​ទៅ​លើ ​អ៊ុយរុយហ្គាយ ១-០ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នា​យប់​មិញ ដែល​១​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​វ័យ​៣២​ឆ្នាំ​ Olivier Giroud ដោយ​បាល់​ប៉េណាល់ទី​នាទី​៥២។

១​គ្រាប់​នោះ​ហើយ​ដែល​ជួយ​ឲ្យ​កីឡាករ​របស់​ Chelsea ​រូប​នេះ​រក​បាន ៣២​​ គ្រាប់​ច្រើន​ជាង Zinedine Zidane ដែល​​រក​បាន ៣១​គ្រាប់​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង។ Zidane ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​ចំនួន ១០៦ ប្រកួត​​ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៤-២០០៦ ស្រប​ពេល​ Giroud វិញ​រក​បាន ៣២ គ្រាប់​ក្នុង​ចំណោម៨៦ ប្រកួត​​ចាប់​ពី​ឆ្នាំ​២០១១ រហូត​ដល់​បច្ចុប្បន្ន។

​ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ណា​អាច​បំបែក​កំណត់​ត្រា​របស់ Thierry Henry ​បាន​ទេ​ដែល​រក​​បាន ៥១ គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ក្នុង​ចំណោម​១២៣ ប្រកួត​​ដែល​លេង​ចន្លោះ​ពី​ឆ្នាំ​១៩៩៧-២០១០៕ ​

ប្រភព៖ en.m.wikipedia.org   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម