ប្លែកណាស់! លើកគ្នាមកចង់មួយភូមិ មកដុតក្រឡានក្ដៅៗ ទុកសំពះព្រះខែនៅភ្នំពេញ

  • 2018-11-21 08:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡាន​រាប់​រយ ​ខ្លះ​កំពុង​ដុត​ឡើង​ក្ដៅ​ងំ​នៅ​លើ​ភ្លើង ខ្លះ​ទៀត​កំពុង​សក​សម្បក បាន​ប្រហើរ​​យ៉ាង​ឈ្ងុយឈ្ងប់ នៅ​ក្បែរ​ស្ពាន​ជ្រោយ​ចង្វា កន្លែង​ដែល​កីឡាករ​ស្នាក់​នៅ តាម​បណ្ដោយ​ដង​ទន្លេ​នៅ​រាជធានី​ភ្នំពេញ។ ប្រិយមិត្ត​ដឹង​ទេ តើ​គេ​ដុត​ក្រឡាន​ទាំង​នេះ​ ដើម្បី​អ្វី?

តាម​ពិត​ក្រឡាន​ទាំង​នេះ គឺ​ជា​ស្នាដៃ​របស់​អ្នក​ភូមិ​​ស្វាយ​ដំណាក់ ឃុំ​ជុំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​គាំទ្រ​ដល់​ក្រុម​កីឡាករ​អុំទូក ដែល​ជា​ទូក​របស់​ភូមិ​ស្រុក​​របស់​ពួក​គាត់ គឺ​ទូក «អម្ពវ័ន្ត​ធីតា​រចនា​មាន​ជ័យ​»​។ ក្រៅ​ពី​ទុក​ឲ្យ​ក្រុម​កីឡាករ​ទទួល​ទាន និង​សម្រាប់​ទទួល​ភ្ញៀវ ដែល​ជា​សប្បុរស​ជន​ ឧបត្ថម្ភ​ទូក​ហើយ​នោះ ក្រឡាន​ទាំង​នេះ គឺ​ធ្វើ​សម្រាប់​ពិធី​សំពះ​ព្រះខែ ទុក​អម​ជាមួយ​អំបុក។ នេះ​នើ​តាមការ​ឲ្យ​ដឹង​ពី​លោក វ៉ាន់ ស៊ុត អ្នក​គ្រប់គ្រង​ចំណុះ​ទូក​នេះ​ផ្ទាល់។

តាម​លោក​វ៉ាន់ ស៊ុត បញ្ជាក់​ទៀត​ថា អ្នក​ភូមិ​តែង​ប្រមូល​គ្នា​មក​ដុត​ក្រឡាន​នេះ ជា​រៀង​រាល់​ឆ្នាំ បើ​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ គឺ​ជា​ឆ្នាំ ទី​១៦​ហើយ ពោល​គឺ​ឲ្យ​តែ​ទូក «អម្ពវ័ន្ត​ធីតា​រចនា​មាន​ជ័យ​»​ មក​ប្រកួត​ អ្នក​ភូមិ​តែង​តែ​មក​ដែរ។ លោក​បន្ត​ថា អ្នក​ភូមិ ក៏​ដូចជា​កីឡាករ​ទាំង​អស់​បាន​មក​រាជធានី​ភ្នំពេញ​តាំង​ពី​ថ្ងៃទី​១៩​មក រហូត​ដល់​ចប់​ព្រះរាជពិធី​បុណ្យ​អុំទូក​ទើប​ត្រឡប់​ទៅ​វិញ។

លោក​វ៉ាន់ ស៊ុត

​​ចង់​ដឹង​ថា តើ​ក្រឡាន​ទាំង​នេះ​គេ​ធ្វើ​យ៉ាង​ដូច​ម្ដេច​សូម​មក​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖​​

អត្ថបទ៖ វឌ្ឍនៈ