តោះ!​​ មើល​ទីលាន​យ៉ាង​ស្រស់​ស្អាត​ទាំង ៨ ដែល​​កាតា​​ត្រៀម​​ World Cup 2022

  • 2018-11-22 04:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​បារាំង​ជា​ជើង​ឯក​ World Cup 2018 ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី​​ ហើយ​ឆ្នាំ​២០២២ ប្រទេស​កាតា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​​មួយ​នេះ។ ​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រទេសកាតា​​បាន​​ត្រៀម​​ពហុ​កីឡដ្ឋាន​ចំនួន ៨ កន្លែង​ដើម្បី​​ដំណើរ​ការ​ប្រកួត។

១​-​កីឡដ្ឋាន ​Lusail ​៖ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៨៦០០០ នាក់ ហើយ​​ទីតាំង​នេះ​ក៏​ជា​កន្លែង​សម្រាប់​​ធ្វើ​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍ World Cup 2022 ផង​ដែរ។

កីឡដ្ឋាន ​Lusail

២-​កីឡដ្ឋាន​ At Bayt ៖ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦ ម៉ឺន​នាក់ ហើយ​ជា​ទីលាន​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ផង​ដែរ។

កីឡដ្ឋាន​ At Bayt

៣-​កីឡដ្ឋាន Ras Abu Aboud ៖ ទីលាន​នេះ​​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​​ដែល​មាន​ផ្ទៃ​ក្រឡា​ ៤៥,០០០ ម៉ែត្រ​ការ៉េ​។

កីឡដ្ឋាន Ras Abu Aboud

៤-​កីឡដ្ឋាន Al Thumama ៖ កីឡាដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤ម៉ឺន​នាក់​។

កីឡដ្ឋាន Al Thumama

៥-​កីឡដ្ឋាន​ Al Wakrah ៖ ទីលាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤ម៉ឺន​នាក់​។

កីឡដ្ឋាន​ Al Wakrah

​​៦-កីឡដ្ឋាន​ Al Rayyan ៖​ ទីលាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤​ម៉ឺន​នាក់​។

កីឡដ្ឋាន​ Al Rayyan

៧- កីឡដ្ឋាន​ ​Qatar Foundation ៖ ទីលាន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា Education City Stadium ហើយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤ម៉ឺន​នាក់។

កីឡដ្ឋាន​ ​Qatar Foundation

៨-​កីឡដ្ឋាន Khalifa International Stadium៖ ទីលាន​នេះ​ជា​ទីតាំង​ដែល​កំពុង​រៀបចំ​ធ្វើ​សម្រាប់​ការ​ប្រកួត​ World Cup 2022 ​ផង​ដែរ​។

កីឡដ្ឋាន Khalifa International Stadium

ប្រភព៖ Archdaily   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​