កូរ៉េខាងត្បូងបិទទីតាំងសម្លាប់សត្វឆ្កែធំបំផុតក្នុងប្រទេស ព្រោះមូលហេតុ១

  • 2018-11-22 07:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​កូរ៉េខាងត្បូង បាន​ធ្វើ​ការ​ចុះ​បិទ​ទីតាំង​សម្លាប់​សត្វ​ឆ្កែ​សម្រាប់​លក់​ជា​អាហារ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២២​នេះ។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​តំបន់ Taepyeong ក្នុង​ទីក្រុង Seongnam មាន​ទីតាំង​សម្លាប់​ឆ្កែ​យ៉ាង​ហោច​ចំនួន ៦​ដែល​អាច​សម្លាប់​ឆ្កែ​រាប់​រយ​ក្បាល​ក្នុង​ពេល​តែ​មួយ។ តំបន់​នេះ ជា​ប្រភព​ចែក​ចាយ​សាច់​ឆ្កែ​ដ៏​ធំ​សម្រាប់​ភោជនីយដ្ឋាន​ទូទាំង​ប្រទេស។ យុទ្ធនាការ​ចុះ​បិទ​ទីតាំង​នេះ ធ្វើ​ឡើង​ក្រោយ​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ធ្វើ​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ប្រពៃណី​បរិភោគ​សត្វ​ឆ្កែ​ដោយ​អះ​អាង​ថា ជា​ការ​ធ្វើ​បាប​សត្វ និង​សម្លាប់​ឆ្កែ​យ៉ាង​ព្រៃផ្សៃ​បំផុត។ លើស​ពីនេះ ក្រុម​សកម្មជន​ថែម​ទាំង​បាន​រក​ឃើញ​ថា សត្វ​ឆ្កែ​ទាំង​នេះ ត្រូវ​បាន​ឆក់​មុន​គេ​សម្លាប់​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​យ៉ាង​ហោច​ណាស់ ១​លាន​ក្បាល ត្រូវ​បាន​សម្លាប់​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ទំនៀមទម្លាប់​បរិភោគ​សាច់​ឆ្កែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​ពួកគេ​ជឿ​ថា​ជា​អាហារ​ប៉ូវ និង​ជំនួយ​កម្លាំង៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន