​ថ្ងៃទី២នៃពិធីបុណ្យអុំទូក សំរាមកើនឡើងជិត ២ដង នៃថ្ងៃទី១

  • 2018-11-23 02:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះព្រះខែ អកអំបុក មាន​សំរាម​កើន​ឡើង​ជិត​ ២ដង​នៃ​ថ្ងៃទី១។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

បើ​ទោះ​បី​រដ្ឋបាល​រាជធានីភ្នំពេញ​ បានដាក់​ធុង​សំរាមជិត​ ១៧០០ ធុង ​ពង្រាយ​ក្នុង​តំបន់​កម្សាន្ត សាធារណៈ នានា និង​ដាក់​កម្លាំង​បោស​សំអាត​សរុប​ចំនួន ៨៣៥នាក់ ក្ដី​ ការ​បោះ​ចោល​សំរាម​របស់​ប្រជាពលរដ្ឋ​នៅ​តែ​គ្មាន​សណ្ដាប់​ធ្នាប់​ត្រឹម​ត្រូវ។

យ៉ាងណាក្ដីក្រុម​អ្នក​បោស​សម្អាត​នៅតែ​ធ្វើការ​ចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧:០០ព្រឹក ដើម្បីធានាឱ្យបានបរិស្ថាន សោភណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ។ ​​​​


អត្ថបទ៖ ស៊ិន សាវ៉េត