ដេកផ្ទះល្អជាង! កូនព្យុះមួយ នឹងធ្វើឲ្យកម្ពុជារងសម្ពាធខ្យល់បក់ល្បឿនលឿន

  • 2018-11-23 02:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​តាម​ដាន​លើ​ស្ថាន​ភាព​អាកាស​ធាតុ ក្រសួង​ធនធាន​ទឹក​ឲ្យ​ដឹង​ថា ​កូន​ព្យុះ​មួយ​ឈ្មោះ យូសាជី ឆ្លង​កាត់​ប្រទេស​ហ្វីលីពីន​ ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ នឹង​វិវត្ត​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ធ្វើ​មក​ដល់​ឆ្នេរវៀតណាម​ ហើយ​នារំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៥ និង​២៦ វិច្ឆិកានេះ នឹង​ឆ្លង​ចូល​​មកដល់​ប្រទេស​កម្ពុជា។ ​​​​

ឥទ្ធិពលរបស់ព្យុះទី ២៩ ឈ្មោះ យូសាជី ( USAGI )នេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្តារាជធានី-ខេត្តមួយចំនួន ។ ខ្យល់បក់បោកមានល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។ លើផ្ទៃសមុទ្រមានរលកខ្ពស់ៗ ។

អត្ថបទ៖ ស៊ិន សាវ៉េត