Mane យល់​ព្រម​បន្ត​កុង​ត្រា​ជាមួយ Liverpool ៥ ឆ្នាំ​ទៀត​

  • 2018-11-23 03:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ Senegal បាន​យល់​ព្រម​ត​កុង​ត្រា​ជាមួយ Liverpool ៥ ឆ្នាំ​ទៀត​ រហូត​ដល់​ឆ្នាំ​២០២៣ ​ទើប​ផុត​កុង​ត្រា។

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Liverpool រូប​នេះ​បាន​​​ចាក​ចេញ​ពី Southampton មក​ចូល​រួម​ជា​មួយ Anfield កាល​ឆ្នាំ​២០១៦ ក្នុង​តម្លៃ ៣០ លាន​ផោន​។ ក្នុង​ការ​មក​ដល់​របស់​កីឡាករ​រូប​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Liverpool មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​លេង​យ៉ាង​ល្អ​ជាមួយ​ពាន​សំខាន់​ៗ​របស់​អឺរ៉ុប។

Mane រក​បាន ៤០ ​និង​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​សម្រេច​ចំនួន ១៨ ​លើក​​ក្នុង​ចំណោម ៨៩​ ប្រកួត​ជា​មួយ Liverpool ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម