សឿយ វិសាល ​ថា ការ​បង្វឹក​របស់​ Honda កីឡាករ​ឆាប់​យល់​ព្រោះ...

  • 2018-11-23 06:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សឿយ វិសាល យល់​ថា ការ​បង្វឹក​​របស់​អ្នក​ចាត់​ការ​ក្រុម​លោក Honda ​​គឺ​កីឡាករ​ឆាប់​យល់​​ ពី​ព្រោះ​លោក​ជា​កីឡាករ​ស្រាប់​។

សឿយ វិសាល​

ប្រធាន​ក្រុម​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា បើ​ប្រៀបធៀប​រវាង​​លោក Honda និង​គ្រូ​មុន​ៗ​គឺ​ល្អ​ដូច​គ្នា​ម្យ៉ាង​ម្នាក់។ ប៉ុន្តែ​សម្រាប់​​លោក Honda មាន​ភាព​ពិសេស​ជាង​គេ​ត្រង់​​​រូប​លោក​ជា​កីឡាករ​ស្រាប់ ដូច្នេះ​នៅ​ពេល​ពន្យល់​​ធ្វើ​ឲ្យ​​កីឡាករ​ងាយ​ស្រួល​ក្នុង​យល់ និង​ងាយ​ស្រួល​ធ្វើ​តាម។

​វិសាល បន្ថែម​ថា ​បើ​​និយាយ​ពី​បច្ចុប្បន្ន​កីឡាករ​កម្ពុជា​ទាំង​អស់​​ហាក់​​មាន​ទំនុក​ចិត្ត​ជាង​មុន​នៅ​ពេល​កំពុង​ប្រកួត។ ពិសេស​កីឡាករ​ទាំង​អស់​ហ៊ាន​លេង​មិន​ខ្លាច​​ដៃគូ បើ​ទោះ​ដៃគូ​ខ្លាំង​ឬ​ខ្សោយ។

​Honda ​បាន​ទៅ​កាន់​ទឹក​ដី​អូស្ត្រាលី​ដើម្បី​ជួយ​ក្រុម​របស់​ខ្លួន Melbourne City វិញ​ហើយ ​និង​ទុក​ភារកិច្ច​ដឹក​នាំ​ក្រុម​លេង​ទល់​វៀតណាម​ស្អែក​ម៉ោង ៧:៣០ នាទី​នេះ​ឲ្យ​លោក Felix ដែល​ជា​គ្រូ​បង្វឹក​មើល​ការ​ខុស​ត្រូវ៕ ​​

លោក Honda (ឆ្វេង)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី