ត្បិតមិនបានជួបជុំគ្រួសារនាឱកាសនេះ ត្រឹមបាយ១ប្រអប់ក៏រីករាយពេញបេះដូង

  • 2018-11-23 06:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 85

ចន្លោះមិនឃើញ

នាវេលា​ថ្ងៃ​ត្រង់ នៅថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ២០១៨ ​កង​កម្លាំង​សមត្ថកិច្ច​រហូត​ដល់​ជាង​ ១ម៉ឺន​នាក់​ និង​ក្រុមគ្រូពេទ្យជាច្រើនរយនាក់ ​បាន​ពិសា​បាយ​ជុំ​ក្រុមការងារ​យ៉ាង​រីករាយ​ ​ខណៈ​កំពុង​បំពេញ​កាតព្វកិច្ច ដើម្បីការ​ពារ​សណ្ដាប់ធ្នាប់​ និងសុវត្ថិភាព​ប្រជាពលរដ្ឋនៅ​តាម​តំបន់​ផ្សេង​ៗ ​នៅ​ថ្ងៃ​ទី៣ ​ដែល​ជា​ថ្ងៃ​បញ្ចប់​​នៃ​ព្រះរាជ​ពិធី​​​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ​ផង​ដែរ​​។

ក្នុង​រយៈ​ពេល​៣ថ្ងៃ​ ដែល​នឹងត្រូវ​បញ្ចប់​នៅ​វេលា​យប់​ថ្ងៃ​ទី២៣ វិច្ឆិកា​នេះ​ គេ​សង្កេត​ឃើញ ការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ​ បាន​ដំណើរការ​យ៉ាង​រលូន​ ក្នុង​នោះ​​មាន​បងប្អូន​​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​គ្រប់​ទិស​ទី ធ្វើដំណើរ​ចូលរួម​អបអរ​សាទរពិធីបុណ្យ​អុំទូកដោយមោទកភាព។​​ ​​​​​​​​​ ​តទៅ​នេះ​គឺ​ជា​រូប​ភាព​អ្នក​ប្រមាញ់​រូប​ថត​របស់​ Sabay ផ្ដិត​យក​នៅ​តាម​ទីតាំង​ប្រចាំការ​របស់​សមត្ថកិច្ច​មួយ​ចំនួន កំពុងពិសា​បាយ​​ ផ្សារ​ភ្ជាប់​​អត្ថន័យ​គួរ​ឲ្យ​គោរព​៖


អត្ថបទ៖ ស៊ិន សាវ៉េត