កម្មវិធី​ជប៉ុន​មួយ រង​ការ​រិះគន់​ធ្ងន់ធ្ងរ ដោយ​ផ្សាយ​ព័ត៌មាន​មិន​ពិត ពីសម្ដី​​របស់ Jimin

  • 2018-11-24 02:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ផ្សាយ​របស់​ប្រទេស​ជប៉ុន​មួយ ទទួល​រង​មតិ​រិះគន់​ជា​ច្រើន ក្រោយ​ផ្សាយ​ព័ត៌មាន​ខុស​ការ​ពិត។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ កម្មវិធី "Leave It to Atko!” របស់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន TBS បាន​ធ្វើ​សេចក្ដី​រាយការណ៍​​ថា សមាជិក​ក្រុម BTS តារា​ចម្រៀង Jimin បាន​ធ្វើ​ការ​សុំទោស​ទៅ​កាន់​ប្រទេស​ជប៉ុន ជុំវិញ​បញ្ហា​អាវ​យឺត​រូប​គ្រាប់​បែក​បរមាណូ​របស់​លោក។ បើ​តាម​កម្មវិធី​មួយ​នេះ​ដែរ បញ្ជាក់​សម្ដី​របស់​តារា​ចម្រៀង Jimin ថា៖ "ខ្ញុំ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ មិន​មែន​សម្រាប់​តែ​អ្នក​គាំទ្រ​របស់​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​ជុំវិញ​ពិភពលោក។ ខ្ញុំ​សុំទោស​ចំពោះ​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជប៉ុន​ផង"។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​តារា​ចម្រៀង​រូប​នេះ និយាយ​ពិត​ប្រាកដ​នៅ​ឯ​កម្មវិធី​ប្រគំ​តន្ត្រី​ក្នុង​ប្រទេស​ជប៉ុន​នោះ​គឺ៖ "ដោយ​សារ​តែ​ស្ថានភាព​ខុស​គ្នា ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា និង​មនុស្ស​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក គឺ​មាន​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ។" លោក​​ថែម​ទាំង​បាន​បន្ថែម​ទៀត​ថា បញ្ហា​មួយ​នេះ គឺ​ធ្វើ​ឲ្យ​លោក​មាន​ការ​ឈឺចាប់​ណាស់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​និយាយ​សុំទោស​ទៅ​កាន់​ប្រទេស​ជប៉ុន ឬ​អ្នក​គាំទ្រ​ជប៉ុន​ដោយ​ផ្ទាល់​នោះ​ទេ។

ក្រោយ​មក មហាជន​កូរ៉េ​ជា​ច្រើន មាន​ការ​ខឹង​សម្បារ និង​រិះគន់​ទៅកាន់​កម្មវិធី​ជប៉ុន​មួយ​នោះ​ជា​ខ្លាំង សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​ខុស​ការ​ពិត​បែប​នេះ។ ក្នុង​ចំណោម​មតិ​រិះគន់​ទាំង​នោះ​ដែរ មាន​មតិ​មួយ​ចំនួន រិះគន់​ខ្លាំង​ៗ​ថា៖ "មនុស្ស​ធ្លាប់​កុហក​ពីមុន ឥឡូវ​នៅ​តែ​កុហក​ដដែល" “​គាត់​មិន​បាន​និយាយ​ថា​សុំទោស​ទេ។ ពាក្យ​នេះ​គឺ​ជា​អ្វី​ដែល​ជប៉ុន​ចង់​ឭ ប៉ុន្តែ​គាត់​មិន​បាន​និយាយ​ទេ។ ព័ត៌មាន​ក្លែងក្លាយ"។ "ជប៉ុន​ នៅ​តែ​ជា​ជប៉ុន" “ជប៉ុន​បង្កើត​រឿង​មិន​ពិត ដូច្នេះ​ពួកគេ​អាច​មាន​អារម្មណ៍​ល្អ​ជាង​មុន"៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា