Samsung មិន​ខ្ចី​ដាក់​អេក្រង់​ឆកលើ Galaxy S10 តែ​ចោះ​ប្រឡោះកាមេរ៉ា​មុខ​

  • 2018-11-24 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ពី​ស្មាតហ្វូន Galaxy S10 របស់ Samsung កាន់​តែ​ក្តៅ​គគុក​លើ​អ៊ីនធើណិត បន្ទាប់​ពី​លេច​ចេញ​រូបរាង​គំរូ​ពី​ក្នុង​ព្រឹត្តិការណ៍​ Developer Conference ដែល​បង្ហាញ​ថា ទីតាំង​កាមេរ៉ា​មិន​មែន​ឆក​​នោះ​ទេ ពោល​គឺជា​រចនាបទ Infinity-O ដែល​ចោះ​ប្រឡោះ​ដាក់​កាមេរ៉ា​មួយ​ដុំ​តូច​ជាប់​លើ​អេក្រង់​តែ​ម្តង​។

កាល​ពី​ពេល​កន្លង​ទៅ​ Samsung បាន​បង្ហាញ​ចេញ​នូវ​អេក្រង់​ Infinity ថ្មី​ចំនួន​ ៤ ប្រភេទ​រួម​មាន​ Infinity-U, Infinity-V, Infinity-O និង New Infinity។ បើ​តាម​​ដំណឹង​បាន​មក​ពី​ Evan Blass ដែល​ជា​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​គួរ​ទុក​ចិត្ត​មួយ​រូប​​ បាន​បង្ហើប​ថា Galaxy S10 នឹង​ប្រើ​រចនាបថ​ Infinity-O។ យ៉ាង​ណា​ក្តី តាម​រយៈ​រូបភាព​បែក​ធ្លាយ​ទាំង​នេះ បង្ហាញ​ថា Galaxy ជំនាន់​ថ្មី ​មាន​រូបរាង​ដូច​បេះ​បិទ​ទៅ​នឹង​គំរូ​ខាង​លើ។

​Infinity-O ​នេះ​​គឺ​ជា​ការ​ចោះ​ប្រហោង​មួយ​លើ​ផ្ទៃ​អេក្រង់​ដើម្បី​បង្កប់​នូវ​កាមេរ៉ា​ថត​ Selfie ដែល​អាច​បន្ថយ​កម្រាស់​​គែម​អេក្រង់​​​ឲ្យ​រឹត​តែ​ស្ដើង​ជាង​មុន។

កាមេរ៉ា​ក្រោយបញ្ឈរ ៣ គ្រាប់ និង​អេក្រង់លាត

​ចំណុច​ពិសេស​មួយ​ចំនួន​ទៀត​នឹង​មាន​លើ​​ Galaxy S10 ​ដែល​មាន​ដូច​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់,​ កាមេរ៉ា​ក្រោយ​បី​គ្រាប់ (ជា​ប្រភេទ​ធម្មតា, ប្រភេទ Wide-Angle និង Telephoto) និង​ប្រើ​ប្រាស់​ One UI រួម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Pie។

ចំពោះ​ការ​រចនា​នេះ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ SamMobile បាន​ឲ្យ​ដឹង​ថា Galaxy S10 ដែល​ត្រៀម​នឹង​បង្ហាញ​ឆ្នាំ​ក្រោយ​ ប្រហែល​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​នៃ​ត្រកូល​ Galaxy S។

ចំណុច​មួយ​ដែល​គេ​មិន​ទាន់​ច្បាស់​ពី​ Galaxy S10 គឺ​ទាក់​ទង​នឹង​​ទីតាំង​នៃ​ប្រហោង​លើ​អេក្រង់ ថា​តើ​នឹង​ស្ថិត​នៅ​ចំ​កណ្ដាល, ផ្នែក​ខាង​ឆ្វេង ឬ​ខាង​ស្ដាំនោះ​ទេ​​​​​៕

ប្រភព៖ PhoneArena | Zing | pocketnow   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម