ខំបិទបាំង​ទំនាក់ទំនងស្នេហា​មែន តែ​ព្រោះ​ហេតុផលនេះហើយទើប​ James Ji ព្រមទម្លាយ​លែងលាក់

  • 2018-11-25 02:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ព័ត៌មាន​ស្នេហា​រវាង​តារា​ប្រុស​រាង​ខ្ពស់ស្រឡះ​ James Jirayu និង​សង្សារ​ដែល​ជា​អ្នក​ស្ថិត​នៅ​ក្រៅ​រង្វង់​សិល្បៈ​ ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ដឹង​មិន​ចេះ​ចប់​ឡើយ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ James បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ "ខ្ញុំ​មិន​បើក​បង្ហាញ​ពី​សម្ព័ន្ធភាព​ជាមួយ​នាង​ (សង្សារ) ជា​ផ្លូវការ​ទេ។ ដូច​ដឹង​ស្រាប់​ខ្ញុំ​ជាតារា ស្រប​ពេល​នាង​មិន​មែន​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មិន​អាច​ទម្លាយ​ពី​អត្តសញ្ញាណ​របស់​នាង​ជា​សាធារណៈ​បាន​ឡើយ”។

បន្ត​ទៀត​កំលោះ​សង្ហារ​រូប​នេះ​ថែម​ទាំង​ប្រាប់​ទៀត​ថា៖ "ខ្ញុំ​បាន​អាន​សារ​ជា​ច្រើន​ ប៉ុន្តែ​មិន​ទាំង​អស់​ទេ។ ខ្ញុំ បង្ហើប​ពី​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នាង​ ទៅកាន់​អ្នក​សារព័ត៌មាន​ ក៏​ដោយសារ​ខ្ញុំ​ចង់​ផ្ដល់​កិត្តិយស​ជូន​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ចាត់​ទុក​ថា​សំខាន់​សម្រាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​បារម្ភ​ពី​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​អរគុណ​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ពួកគេ”៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម