ចរិត​ពិត​របស់​ Jin កាល​នៅ​រៀន​ទម្លាយ​ខ្ទេច ចេញ​ពី​មាត់​មិត្ត​ភ័ក្ដិ​សាកលវិទ្យាល័យ​ម្នាក់​

  • 2018-11-25 05:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ម្នាក់​ដែល​ធ្លាប់​រៀន​ជាមួយ​ Jin កាល​នៅ​សាកលវិទ្យាល័យ​ បាន​បង្ហើប​គ្មាន​សល់​ពិអត្តចរិត​ពី​ធម្មជាតិ​របស់​តារា​ប្រុស​រូបនេះ​ ពេល​នៅ​ជា​សិស្ស។

ដូច​អ្នក​គាំទ្រ​ជ្រាប​រួច​មក​ហើយ​ថា​ Jin បាន​ចាប់យក​មុខជំនាញ​ផ្នែក​ភាពយន្ត​ មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ Konkuk រហូត​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​កាល​ពី​ឆ្នាំ ២០១៧។ សិស្ស​ម្នាក់ដែល​បាន​ចូលរៀន​ក្នុង​ឆ្នាំ​តែមួយ​បាន​ទម្លាយ​រឿង​ពិត​មួយ​ចំនួន​ពី​ចរិត​របស់​ Jin កាល​ពី​នៅ​រៀន។ ស្របពេល​ សមាជិក​ BTS រូបនេះ​គឺ​ជា​តារា​ល្បី​ម្នាក់​ដែរ ដូចនេះ​មនុស្ស​មួយ​ចំនួន​ច្បាស់​ជា​គិត​ថា​ លោក​ត្រូវរៀប​ឫកពា​ខ្លាំង​ណាស់​ហើយ​ ពេល​នៅ​ក្រៅ​កាមេរ៉ា ប៉ុន្តែ​គ្រប់យ៉ាង​ត្រូវបាន​លាតត្រដាង​ចេញ​នៅពេលនេះ។

សិស្សដែល​មិន​បង្ហាញ​អត្តសញ្ញាណ​នោះ​ បាន​បញ្ជាក់​ថា​ នៅ​ក្រៅ​ Jin ក៏​គួរ​ឲ្យស្រឡាញ់​ដូច​នៅ​មុខ​កាមេរ៉ាអ៊ីចឹង។ Jin មិន​ចូលចិត្ត​វាយតម្លៃអ្នកណា​ម្នាក់​ឡើយ ហើយ​អ្វី​ដែល​លោក​បង្ហាញ​ចេញ​គឺ​អារម្មណ៍រីករាយ ចូល​ចិត្ត​ធ្វើឲ្យ​អ្នក​នៅជុំវិញ​ខ្លួន​សើចសប្បាយ។ មាន​ពេល​ខ្លះ​ លោក​ព្យាយាម​ធ្វើ​ឲ្យ​គេ​សើចហើយ លោក​សើច​ខ្លួន​ឯង​មុនគេក៏​មាន។ ក្រៅ​ពី​នោះ​ តារា​ប្រុស​កើត​ឆ្នាំ ១៩៩៣​នេះ​ និយាយ​ស្ដី​សំឡេង​តិចៗ គិត​មុខក្រោយ​ និង​សុភាពរាបសារ​ណាស់ មិន​ឆ្មើងឆ្មៃឡើយ។

ទាំង​នេះ​ហើយ​ ទើប​មិត្តរួម​ថ្នាក់​ស្រឡាញ់​រាប់អាន​ Jin ខ្លាំង មិនមែន​ដោយសារ​លោក​ជា​តារា ប៉ុន្តែ​ក៏ព្រោះ​ចរិត​គួរ​ឲ្យ​ស្រឡាញ់​ពី​ធម្មជាតិ​ដែល​លោក​បង្ហាញ​ចេញ​ឥតលាក់​ទាំង​នេះ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី