ព្រោះហេតុផលសំខាន់នេះហើយ ទើបម្ដាយ Yaya ដើរតាមកូនគ្រប់ពេលមិនខ្ចីជួលអ្នកផ្សេងមកគ្រប់គ្រង

  • 2018-11-25 09:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ខ្លួន​គឺជា តារាសម្ដែង​ល្បី​ប្រចាំ​ប្រទេស​ ប៉ុន្តែ​ Yaya បែរ​ជា​ខុសពី​តារា​ផ្សេង​ទៀត​ត្រង់​ថា​​នាង​មាន​ម្ដាយ​ជា​អ្នក​គ្រប់គ្រង​ ជំនួស​អ្នក​ដទៃទៅវិញ។

Yaya និងម្ដាយ

ដូច​អ្នក​គាំទ្រ​ដឹង​ស្រាប់​ តារាស្រី​រូបនេះ​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ប្រទេស​ថៃ ក៏​ដូចជា​នៅ​បរទេស។ នៅពេល​ធ្វើ​ដំណើរ​ទៅ​បរទេស​ម្ដងៗ នាង​តែង​មាន​ម្ដាយ​ និង​បងស្រី​រួម​ដំណើរ​ជាមួយ​ជានិច្ច ដោយ​គ្មាន​អ្នក​គ្រប់គ្រង​ផ្សេង​ដូច​តារា​ល្បី​ដទៃ​ទៀត​ឡើយ។ អ្នក​គាំទ្រ​មិនតិច​ទេ ដេល​ចង់​ដឹង​ថា​ ហេតុ​អ្វី​នាង​មិន​ជួល​អ្នកណា​ម្នាក់​មក​មើល​ថែ​ជំនួស​ម្ដាយ​ទៅ?

និយាយ​ទាក់ទង​នឹង​ចំណុច​នេះ​ ម៉ែ Pla ដែល​ត្រូវ​ជា​ម្ដាយ​បង្កើត​របស់​ Yaya បាន​ប្រាប់​ពី​មូលហេតុ​ដែល​អ្នកស្រី​សុខចិត្ត​ដើរ​តាម​កូន​ដោយ​ផ្ទាល់​ មិនពឹង​អ្នក​ផ្សេង។ អ្នក​ស្រី​ប្រាប់​ថា​ ខ្លួន​សប្បាយ​ចិត្ត​នឹង​ដើរ​ទៅណា​មក​ណា​ជាមួយ​កូនស្រី។ នៅពេល​ Yaya ហត់​នឿយនឹង​ការងារ​ នាង​តែង​គេង​លើ​ភ្លៅ​ម្ដាយ​ដូច​ក្មេង​តូច។

រាល់​ពេល​ ឲ្យ​តែ Yaya គេង​ អ្នកស្រី​តែង​ថត​រូបពេល​គេង​ជានិច្ច ហើយ​ផ្ញើរ​ឲ្យ​មិត្តភ័ក្ដិ​របស់​កូន។ ម៉ែ Pla នៅ​បន្ថែម​ទៀត​ថា​អ្នក​ស្រី​ស្រស់ស្រាយ​បំផុត​ ពេល​ឮកូន​ហៅ​ "ម៉ាក់ៗ!” និង​អាច​មើល​ថែកូន​ដោយ​ផ្ទាល់​ដៃ​គ្រប់ពេលបែប​នេះ៕

Yaya និងបងស្រី

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី