Barcelona​ ចង់​ដាក់ Dembele ជា​ថ្នូរ​​ផ្ទេរ​យក​ Neymar មក​កាន់​ Camp Nou វិញ

  • 2018-11-26 02:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona​ កំពុង​មាន​គម្រោង​​ដាក់  Ousmane Dembele ក្នុង​កិច្ចសន្យា​ជាមួយ Paris Saint-Germain ដើម្បី​ផ្ទេរ​យក Neymar ឲ្យ​​មក​កីឡដ្ឋាន ​ Camp Nou។

ក្លឹប​យក្ស​ស្ថិត​ក្នុង​តំបន់​កាតាឡាន់​​មាន​ការ​ខកចិត្ត​​មួយ​ចំនួន​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​ខាង​លើ ខណៈ Arsenal និង Liverpool ជា​ក្លឹប​កំពុង​ពិចារណា​ផ្ទេរ​យក​រូប​គេ​នៅ​ខែ​មករា​ខាង​មុខ។ Barca ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ជាមួយ​អ្នក​តំណាង​របស់ Neymar ពិភាក្សា​ពី​លទ្ធភាព​ដែល​ដែល​ផ្ទេរ​បាន។

Neymar ទើប​តែ​ចាកចេញ​ពី Barcelona រយៈពេល​១៨​ខែ បន្ទាប់​ពី​ផ្ទេរ​ទៅ​កាន់ PSG ក្នុង​តម្លៃ​កំណត់ត្រា​ពិភព​លោក១៩៥​លាន​ផោន។ ដើម្បី​ជា​ថ្នូរ​ចង់​នាំ​កីឡាករ​ប្រេស៊ីល​​មក​វិញ Barcelona កំពុង​គិត​យក Dembele ដាក់​ចូល​ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ ខណៈ​សាមី​ខ្លួន​ក៏​បាន​សុំ​ចេញ​ពី Nou Camp ដូច​គ្នា៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម