អ្នក​លេង​ Bitcoin ធ្ងន់​ក​ហើយ បើ​ធ្លាក់​ថ្លៃ​ខ្លាំង​យ៉ាង​នេះ

  • 2018-11-26 02:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​​មួយ​សប្ដាហ៍​កន្លង​មក​នេះ​​ រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin បាន​ធ្លាក់​ចុះ​តម្លៃ​​​ច្រើន​ក្រៃលែង។

នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​តម្លៃ​របស់​ Bitcoin ក្នុង​មួយ​ឯកតា​ធ្លាក់​ចុះ​​ទាប​បំផុត​នៅ​ត្រឹម​ ៣ ៤៤៧ ដុល្លារ​ ជា​តម្លៃ​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ ២០១៧។ ការ​ធ្លាក់​ចុះ​តម្លៃ​ Bitcoin បាន​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ពេល​មាន​តម្លៃ​​ក្រោម​ ៦ ០០០ ដុល្លារ​ ក្នុង​មួយ​ឯកតា​។ ចាប់​តាំង​ពី​ពេល​នោះ​មក​វា​បាន​បន្ត​ធ្លាក់​ចុះ​តម្លៃ​​ដល់​ក្រោម​ ៤ ០០០ ដុល្លារ។

គួរ​ដឹង​ថា​ Bitcoin បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ​ ឆ្នាំ ២០១៧ ជា​មួយ​តម្លៃ​ ១៧ ០៦០ ដុល្លារ ដោយ​​ធ្លាប់​មាន​អ្នក​ជំនាញ​ជា​ច្រើន​រូប​ព្យាករណ៍​ថា​តម្លៃ​របស់​វា​អាច​កើន​ដល់​ ២០ ០០០ ដុល្លារ​នៅ​ឆ្នាំ ២០១៨ នេះ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ តម្លៃ​របស់​ Bitcoin បាន​ងើប​ឡើង​វិញ​បន្តិច​បន្តួច​ជា​មួយ​តម្លៃ​ ៣ ៩១២ ដុល្លារ​ ក្នុង​មួយ​ឯកតា៕​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង