ដំណឹង​ល្អ ​កីឡាសង្ឃឹម​មេដាយ​របស់​កម្ពុជា​ទាំង​អស់ ​នឹង​មាន​វត្តមាន​នៅ SEA Game 2019

  • 2018-11-26 04:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ​វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ​បង្ហើប​ថា​ប្រភេទ​កីឡាករ​ដែល​កម្ពុជា ​សង្ឃឹម​បាន​មេដាយ​ច្រើន​នោះ ​នឹង​មាន​វត្តមាន​នៅ ស៊ីហ្គេម​ឆ្នាំ​២០១៩​ហើយ។

រូបភាព៖ NOCC

ស៊ីហ្គេម​ឆ្នាំ​ក្រោយ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ​ហើយ​ម្ចាស់​ផ្ទះ​បាន​សម្រេច​ដាក់​ប្រភេទ​កីឡា​ដល់​ទៅ​៥៦​ប្រភេទ​កីឡា​ឯ​ណោះ។ ​ក្នុង​នោះ ​កីឡា​ដែល​កម្ពុជា​ស្នើ​សុំ ​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​ក៏​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​រួច​រាល់​ហើយ​ដែរ។ ​ក្នុង​នោះ​រួម​មាន តេក្វាន់ដូ​ ប៉េតង់​ វ៉ូវីណាម​ Jutjutsu, Billiards snooker, Soft Tennis និង​ប្រភេទ​កីឡា​បាល់ទាត់​ កម្ពុជាស្នើ​សុំ ​U22​ ត្រូវ​បាន​ឯកភាព​ផង​ដែរ​។

អគ្គលេខាធិការ​​ខាង​លើ​បន្ដ​ថា​ចំពោះ​វិញ្ញាសា​វិញ ម្ចាស់​ផ្ទះ​យក​ទៅ​ប្រកាស​ចេញ​ថ្ងៃ​ទី​៧ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ខាង​មុខ​ដោយ​យក​មូលដ្នាន​នៃ​ការ​ ស្នើ​សុំ​ពី​ NOC ​ទាំងអស់​។ សម្រាប់​ថ្ងៃ​បើក​ជា​ផ្លូវការ​ SEA Games ​2019 ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​និង​បិទ​ថ្ងៃ​ទី ​១១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩៕

អត្ថបទ៖ មុន្នីរម្យ