មិន​ធ្លាប់​ដឹង! បុរស​ម្នាក់​នេះ​ធ្វើ​ឲ្យ​តារា​ខ្មែរ​មាន​រូប​រាង​ស្អាត​មិន​ធម្មតា!

  • 2018-11-26 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​វិស័យ​សិល្បៈ​ ទេពកោសល្យ​និង​រូប​សម្រស់​ពេល​ខ្លះ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ដូច្នេះ​ហើយ​ទើប​តារា​ល្បីៗ​ជា​ច្រើន​ក្នុង​ស្រុក​តែង​តែ​ យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​បញ្ហា​ហាត់​ប្រាណ​ ឬ​ (Body Fitness) ដើម្បី​ឲ្យ​កាន់​តែ​មាន​រូបរាង​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​កាត់​ហាត់​ប្រាណ​ដែល​ល្អ​ត្រឹម​ត្រូវ​គឺ​ចាំ​បាច់​ត្រូវ​បាន​គ្រូ​បង្វឹក​ ដើម្បី​ឲ្យ​ដំណើរ​ការ​ហាត់​ប្រាណ​នោះ​ទទួល​បាន​ផល​ល្អ ដូច្នេះ​ទើប​គ្រូ​បង្វឹក​មួយ​រូប​លោក តុប​​ ឡងឌី ឆក់​យក​ឱកាស​នេះ​មក​ធ្វើ​ជា​អ្នក​បង្ហាត់​ Gym ជាមួយ​តារា​ល្បី​ៗ​ជា​ច្រើន​។

លោក ឡងឌី

តារា​ល្បីៗ​ដូច​ជា​លោក សុជាតិ​ សមាជិក ក្រុម​ចម្រៀង​ក្មេង​ខ្មែរ ក៏​ធ្លាប់​ហាត់​រៀន​ជាមួយ​លោក ឡងឌី ក្រៅ​ពី​នេះ​តារា​ល្បីៗ​ដូច​ជា ម៉ានិត Jany និង​សមាជិក​ក្រុម​តូច​ Small World Small Band ជា​ដើម​សុទ្ធ​តែ​ហាត់​​ជាមួយ​លោក​ទាំង​អស់។ ប៉ុន្តែ​មុន​នឹង​មាន​ឱកាស​បាន​ប្រកប​របរ​នេះ គ្រូ​បង្វឹក​រូប​សង្ហា​ឆ្លង​កាត់​ការ​តស៊ូ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ទម្រាំ​ទទួល​បាន​លទ្ធ​ផល​ លោក​ឡុង​ឌី​បាន​ចាប់​ផ្ដើម​ហាត់​ប្រាណ​អស់​រយៈ​ពេល ៧​ឆ្នាំ​រួច​មក​ហើយ ដោយ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​បំផុត​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។

ជុំ​វិញ​ការ​បង្ហាត់​តារា​នេះ គឺ​មាន​ភាព​លំបាក​មួយ​ចំនួន​ដែល​តែង​តែ​កើត​មាន​ចំពោះ​តារា​ៗ គឺ​បញ្ហា​យឺត​យ៉ាវ​និង​មាន​ការ​រវល់​ការងារ​សិល្បៈ​ច្រើន។ ម្យ៉ាង​វិញ​ការ​ហាត់​នេះ តម្រូវ​ឲ្យ​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង​ និង​តម្រូវ​ឲ្យ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លាំង។ ពេល​ខ្លះ​ការ​ហាត់​មិន​ទៀត​ទាត់​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជា​ដើម​ដូច​ជា​បញ្ហា​បេះ​ដូង​អ្វី​ជា​ដើម តម្រូវ​ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា​សមរម្យ​ដើម្បី​សម្រប។

ក្នុង​នាម​ខ្លួន​ជា​អ្នក​ស្រលាញ់​ខាង​វិស័យ Body Fitness មួយ​រួប​លោក ឡងឌី​ ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​ដែល​ស្រលាញ់​វិស័យ​នេះ​គួរ​តែ​សហការ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ នៅ​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​ការ​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព​កាន់​តែ​ច្រើន​។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖

​​

អត្ថបទ៖ ធារ៉ូ