នៅ​ ស្រីពៅ​ និង​ វី​ ស្រីខួច​ ក្លាយ​ជា​កីឡា​ការិនី​ទាញព្រ័ត្រ​ដោយ​ចៃដន្យ​

  • 2018-11-26 08:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប្រដាល់​ពីរ​រូប​ វី​ ស្រួខួច​ និង​ នៅ​ ស្រីពៅ​ ការ​មក​លេង​កីឡា​ទាញព្រ័ត្រ​បន្ថែម​ទៀត​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​រឿង​ចៃដន្យ​បំផុត​ មិន​មាន​គម្រោង​ពី​មុន​មក​ទេ។​

កីឡា​ការិនី​ នៅ​ ស្រីពៅ

អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​ខាង​លើ​ ប្រាប់​ថា​ បាន​ជា​ក្លាយ​ជា​កីឡា​ការិនី​ទាញព្រ័ត្រ​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​បាន​ចូលរួម​ប្រកួត​ជើងឯក​ជា​បន្តបន្ទាប់​មក​នេះ​ ដំបូង​ឡើង​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ រំលឹក​ទៅ​ដល់​ពេល​នោះ​ គឺ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ហ្វឹកហាត់​ប្រដាល់​សកល​រួច​ ក៏​ចេញ​មក​សម្រាក​ខាង​ក្រៅ​ ហើយ​ឃើញ​ខាង​ទាញព្រ័ត្រ​កំពុង​ហាត់​ ក៏​ចេះ​តែ​ចូល​ហាត់​លេង​ជា​មួយ​គេ​ជា​មួយ​ឯង​រហូត។​

វី ស្រីខួច​(ឆ្វេង) នៅ​ ស្រីពៅ(ស្ដាំ)

កីឡា​ការិនី​ប្រដាល់​ខាង​លើ​បន្ថែម​ថា​ ដោយ​សារ​តែ​បាន​ហ្វឹកហាត់​ជាប់​លាប​ និង​ស្គាល់​គេ​ផង​នោះ​ ទើប​មាន​ឱកាស​បាន​ចូលរួម​ប្រកួត​ជើងឯក​ជា​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ​នេះ។​ បើ​និយាយ​ពី​ការ​ចូលលេង​កីឡា​មួយ​នេះ ​ក៏​ម្យ៉ាង​ដែរ​ព្រោះ​ប្រដាល់​យូរ​ៗ​បាន​ប្រកួត​ម្ដង​ ជីវភាព​ក៏​ខ្វះខាត​ដូច្នេះ​បន្ថែម​កីឡា​មួយ​នេះ​ក៏​ល្អ​ដែរ​ គ្រាន់​បាន​កម្រៃ​សម្រាប់​ចាយ​ប្រចាំ​ថ្ងៃ​ផង​ដែរ។​

ក្រុម​កីឡា​ទាញព្រ័ត្រក្រសួង​ការពារជាតិ

រំលឹក​ដែរ​ថា​ វី​ ស្រីខួច​ និង​ នៅ​ ស្រីពៅ​ ជា​កីឡា​ការិនី​ប្រដាល់​សកល​ និង​ប្រដាល់​គុន​ខ្មែរ​ ឥលូវ​នេះ​ពួកគេ​បាន​ហ្វឹកហាត់​កីឡា​ទាញព្រ័ត្រ​១​ទៀត​ហើយ។​ កីឡា​ការិនី​ទាំង​ពីរ​ហ្វឹក​កីឡា​ថ្មី​នេះ​បាន​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​ហើយ ​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​ និង​ទើប​ឈ្នះ​ពាន​ជើង​ឯក​រាជធានី​ភ្នំពេញ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​