តោះ​មក​ដឹង​ ពី​វិធី​បិទ​ចោល Software Update លើ iOS ដែល​កំពុង​ Download

  • 2018-11-26 12:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​ជ្រុល​ដៃ​ឬ​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ Download ឯកសារ​សម្រាប់ Update ប្រព័ន្ធ​ប្រតិបត្តិ iOS តាម​រយៈ OTA ក៏​ធ្វើ​ឲ្យ​ទំហំ​អង្គ​ចងចាំ​ក្នុង​ម៉ាស៊ីន​ខាតបង់​ឥត​អំពើ។ ប៉ុន្មាន​ក្បាច់​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន ដើម្បី​បញ្ឈប់​ការ Download កំណែ​កម្មវិធី​នោះ​យ៉ាង​ងាយ​ស្រួល​លើ iPhone/iPad ឬ iPod Touch។

១.អូស​ចូល​ផ្ទៃ Control Center > បើក​មុខងារ Airplane Mode

២.ចូល​ទៅ​កាន់ Settings > រើស​យក​ពាក្យ​ General

៣.ចុច​យក iPhone Strorage > រក​មើល​ឯកសារ Software Update (ឧទាហរណ៍: iOS 12.1)

៤.ចុច​លើ​ទីតាំង Delete Update រួច​បញ្ជាក់​ចុច​ពាក្យ​នោះ​ម្តង​ទៀត

៥.អ្នក​នឹង​ទទួល​បាន​សារ Software Update Failed > រើស​យក​ពាក្យ Close

៦.អ្នក​អាច​បិទ Airplane Mode វិញ​បាន និង​ធ្វើ​ការ​ Update សារ​ជា​ថ្មី​នៅ​ពេល​ក្រោយ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា