កីឡាករ​ទាំង​៥​រូប​ ដែល​បង្ហាញ​ខ្លួន​ក្នុង​ UCL បាន​ច្រើន​បំផុត

  • 2018-11-27 10:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​កីឡាករ​ទាំង​ ៥​រូប​ ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ UEFA Champions Leauge​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​៖

៥. Ryan Giggs៖ អតីត​កីឡាករ​ Manchester United រូប​នេះ បាន​បង្ហាញ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ចំនួន១៤១​ដង។

៤. Raul Gonzalez៖ បាន​លេង​ក្នុង​កម្មវិធី​នេះ​ចំនួន ១៤២​ប្រកួត​ ដោយ​ក្នុង​នោះ​បង្ហាញ​ខ្លួន​ឲ្យ Real Madrid បាន​១៣០​ប្រកួត និង​ក្លឹប​អាល្លឺម៉ង់ Schalke 04 ចំនួន ១២​ប្រកួត។

៣. Xavi Henendez៖ អតីត​កីឡាករ​ Barcelona រូប​នេះ​ បាន​លេង​ក្នុង​ UEFA Champions League ចំនួន​ ១៥១​ប្រកួត។

២. Cristiano Ronaldo៖ កីឡាករ​ព័រទុយហ្គាល់​រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សរុប​ ១៦០​ដង​ ក្នុង​នោះ​ លេង​ឲ្យ​ Manchester United បាន​៥២​ប្រកួត​ Real Madrid បាន​១០១​ប្រកួត​ និង​ ក្លឹប​យក្សអ៊ីតាលី Juventus បាន​៧​ប្រកួត។

១. Iker Casillas៖ កីឡាករ​អេស្ប៉ាញ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ UCL សរុប​ ១៧៥​ដង​ ដោយ​គេ​បាន​លេង​ឲ្យ Real Madrid បាន​១៥០​ប្រកួត​ និង​លេង​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Porto ចំនួន ២៥​ប្រកួត៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី