អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល ក្រោយ Lisa ភ្លាម​ៗ ប្ដូរ​មក​កាត់​សក់​ខ្លី

  • 2018-11-27 01:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​នេះ សមាជិក​ក្រុម​ Black Pink តារា​ចម្រៀង Lisa ភ្លាម​ៗ​បាន​បង្ហាញ​ពី​រូបរាង​ថ្មី​របស់​នាង​ ដោយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់​គ្នា។

Lisa ដែល​ធ្លាប់​តែ​មាន​សក់​វែង​អន្លាយ​ស្អាត ជាមួយ​ការ​ផ្លាស់​ប្ដូរ​ពណ៌​ទៅ​តាម​ស្ទីល​លេង​ខ្លួន​របស់​នាង ពេល​នេះ បែរ​ប្រែ​ក្លាយ​ជា​សក់​ខ្មៅ​​ខ្លី​ត្រឹម​ក​ទៅ​វិញ។ អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​ទន្ទឹង​រង់ចាំ​តារា​ចម្រៀង​ស្រី​រូប​នេះ បង្ហាញ​រូបរាង​ផ្លូវការ​របស់​នាង​ជាមួយ​នឹង​ម៉ូដ​សក់​ថ្មី​មួយ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត បាន​គិត​ថា Lisa គ្រាន់​តែ​​បត់​សក់​ពិត​ប្រាកដ​របស់​នាង ហើយ​ពាក់​សក់​ខ្លី​មក​ជំនួស ដើម្បី​ប្ដូរ​ស្ទីល​របស់​នាង​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី