ផល​ សោភ័ណ្ឌ​ ប្រាប់​វិធី​សាស្ត្រ​វ៉ៃ​របស់​ខ្លួន ​ពេល​ប៉ះ​អ្នក​ចូលចិត្ត​ដើរ​បុក​

  • 2018-11-27 02:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ល្អ​គ្រប់​គ្រឿង​ ផល​ សោភ័ណ្ឌ​ ប្រាប់​ពី​វិធី​សាស្ត្រ​ផ្ទាល់​ខ្លួន​នៅ​ពេល​ប៉ះ​ដៃគូ​ចូលចិត្ត​ដើរ​បុក​ថា​ «បើ​គេ​ដើរ​បុក​វ៉ៃ​ទាំង​កំហឹង​ហើយ​ កុំ​យក​កម្លាំង​របស់​យើង​ទៅ​បុក​ជា​មួយ​គេ​ ប្រើ​បច្ចេកទេស​វ៉ៃ​តាម​ខ្យល់​គេ​ចូល​មក​វិញ»។​

កីឡាករ ផល​ សោភ័ណ្ឌ​

កីឡាករ​មក​ពី​ខណ្ឌ​ដង្កោ​ខាង​លើ​ ប្រាប់​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ ពិបាក​ខ្លាំង​ដែរ​ ដោយ​សារ​ថៃ​គេ​រឹង​ មាន​ទាត់​ធ្ងន់។​ Khumpet​ ដែល​ជា​ដៃគូ​ម្នាក់​នេះ​ស្មារតី​រឹង​ល្អ​ និង​ឆាប់​ប្រមូល​វិញ​ក៏​បាន​វិញ​លឿន​ទៀត​ផង​ ទោះ​ត្រូវ​ច្រើន​យ៉ាង​ណា​ក៏​នៅ​តែ​មិន​ អាច​បន្ត​ការ​ប្រកួត​ដល់​ចប់​ទឹក​ទី៥។​

ផល​ សោភ័ណ្ឌ​(ក្រហម)

សម្រាប់​កូន​សិស្ស​លោក​គ្រូ​ ញ៉ូវ​ ម៉ាក​ រូប​នេះ​បន្ថែម​ថា​ មិន​ប្រកាន់​ថា​ចូលចិត្ត​វ៉ៃ​ជា​មួយ​អ្នក​ដើរ​បុក​ ឬ​អ្នក​វ៉ៃ​មួយ​ៗ​នោះ​ឡើយ​ ស្ដាយ​វ៉ៃ​មួយ​ណា​ក៏​បាន​ដែរ​ គ្រាន់តែ​ស្នៀត​ចេញ​ការ​វ៉ៃ​តបត​ទៅ​វិញ​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស​ផ្សេង​គ្នា​ប៉ុណ្ណោះ។​

ផល សោភ័ណ្ឌ​ ពេលឈ្នះ​ kumphet

រំលឹក​ដែរ​ថា​ កីឡាករ​ ផល​ សោភ័ណ្ឌ​ ជា​កូន​សិស្ស​មក​ពី​ក្លឹប​ប្រដាល់​តាឡីដំរី​មាន​រិទ្ធ​ ដែល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។​ អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​ជា​ជើង​ខ្លាំង​ជួរមុខ​របស់​កម្ពុជា​ ហើយ​ទើប​និង​ឈ្នះ​ពិន្ទុ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៥ ​វិច្ឆិកា​ ២០១៨​ នៅ​សង្វៀន​បាយ័ន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​