​​ខេមរៈ សិរីមន្ត ​ទទួល​បាន​កូន​ស្រី​ម្នាក់​ទៀត Cute គួរ​ឲ្យ​ក្នាញ់

  • 2018-11-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ខេម​រៈ ​សិរីមន្ត ​ទទួល​​បាន​សមាជិក​ថ្មី​ម្នាក់​ទៀត ជា​កូន​​ស្រី ​កាល​ពី​ល្ងាច​ម្សិល​មិញ ​​នៅ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​រូប​នេះ ​ចូល​រួម​អបអរសាទរ។ ​ភរិយា​របស់​តារា​រូប​នេះ​សម្រាល​ដោយ​ការ​វះ​កាត់​​ក្ដី តែ​​ទាំង​ម្ដាយ និង​ទារក​មាន​សុខ​ភាព​ល្អ ​​ ​ធ្វើ​ឲ្យ​ម្ចាស់​បទ​"​ស្ទឹង​ត្រែង​បង​អើយ​" ​សប្បាយ​​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

​​ពេល​នេះ​ តារា​ចម្រៀង​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់​ចាម ​មាន​​កូន​ទាំង​អស់​៣​រូប​ហើយ ​ដោយ​កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យ​៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំ។ ​ចំពោះ​កូន​ស្រី​ពៅ​ ទើប​ទទួល​បាន​ម្សិល​មិញ​នេះ ​មិន​ទាន់​ដឹង​ថា មាន​ឈ្មោះ​​អ្វី​នោះ​ទេ តែ​បើ​និយាយ​ពី​មុខ​មាត់​វិញ ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​​ណាស់។​

​​​​​បន្ទាប់​ពី​តារា​រូប​នេះ ​បាន​ប្រកាស​ពី​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​មក ​មហាជន​គ្រប់​គ្នា​តែង​លាន់​មាត់​សរសើរ​ពី​សុភមង្គល​ក្រុម​គ្រួសារ​នេះ មើល​ទៅ​ពិត​ជា​កក់​ក្ដៅ​ខ្លាំង​ណាស់៕​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី