បែកញើសជោគប្រាណ ទម្រាំរំកិលទូក«ង» វែងលើលោកដល់វាលព្រះមេរុហ៍(មានវីដេអូ)

  • 2018-11-27 03:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ទូក «ង» វែង​ជាង​គេ​លើ​ពិភពលោក​របស់​កម្ពុជា​ បាន​រំកិល​មក​ដាក់​តាំង​បង្ហាញ​នៅ​មុខ​វាល​ព្រះមេរុហ៍​ ​នឹង​ត្រូវ​​តាំង​​បង្ហាញ​រហូត​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា​ ឆ្នាំ​២០១៨។ ​ទម្រាំ​រំកិល​ទូក​ ​កម្លាំង​សមត្ថកិច្ច​​ នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រាប់​រយ​នាក់​ បាន​នាំ​គ្នា​រំកិល​​ រហូត​ដល់​ទីតាំង​កំណត់។

ទូក «ង» មានឈ្មោះ «កម្ពោជិកបុត្តាខេមរាតរី» មាន​បណ្ដោយ​ប្រវែង ៨៧,៣០​ម៉ែត្រ បាន​កត់​ត្រា​ចូល​ក្នុង Guinness World Record នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ​​​​​ទូក «ង» នេះ ក៏​កំពុង​ល្បីល្បាញ​ខ្លាំង​ទៅដល់​ពិភពលោក ហើយ​មាន​សារព័ត៌មានល្បីៗ​នៅ​ក្រៅប្រទេស​បាន​ចុះផ្សាយអ្វី​ដែល​កូន​ខ្មែរ​អាចធ្វើ​បាន​។ សូមជម្រាបថា ទូក «ង» នេះមានប្រវែង៨៧,៣ម៉ែត្រ ទទឹង១,៩០ និងដាក់ចំណុះទូកបាន១៩៩នាក់។

ប្រភពវីដេអូ៖ ហ្វេសបុកលោក​ឧត្តម​សេនីយ៍​ឯក ស ថេត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៖


អត្ថបទ៖ ស៊ិន សាវ៉េត