Mourinho ប្រាប់​កូន​ក្រុម​ឲ្យ​ដេក​ផ្ទះ​ទៅ ប្រសិន​​មិន​អាច​ដោះស្រាយសម្ពាធ​បាន

  • 2018-11-27 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ប្រាប់​ទៅ​កាន់​កីឡាករ​របស់​លោក​ថា បើ​នរណា​មិន​អាច​ដោះស្រាយសម្ពាធ​បាន​ គួរ​តែ​សម្ងំ​ដេក​នៅ​ផ្ទះ​ទៅ។

ក្លឹប​បិសាច​ក្រហម Mancherster United ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ នៃ​៩​ប្រកួត​របស់​ពួក​គេ​លេង​ក្នុង​ដី​រដូវ​កាល​នេះ​។ កត្តា​មិន​សូវ​ជោគជ័យ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សូវ​សប្បាយ​ចិត្ត​ដាក់​ការ​ស្ដី​បន្ទោស​មក​លើ​ក្រុម​​ទាំង​មូល។ យ៉ាងណា​មិញ​ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ប្រាប់​ឲ្យ​កូន​ក្រុម​ត្រូវ​ចេះ​ទទួល​សម្ពាធ​ជុំវិញ​ខ្លួន​ដើម្បី​កែលំអ។

រាត្រី​នេះ​ Man Utd ត្រូវ​ស្វាគមន៍​ក្រុម​របស់​ប្រទេស​ស្វីស Young Boys​ ដែល​ជា​​ជើង​ទី​ពីរ​វគ្គ​សន្សំ​ពិន្ទុ។ មុន​ការ​ប្រកួត​មក​ដល់ Mourinho៖ "​ប្រសិន​នរណា​ម្នាក់​អារម្មណ៍​មាន​សម្ពាធ នៅ​ផ្ទះ​ទៅ។ ផ្ទះ​ខ្ញុំ​មិនមែន​សំដៅ​លើ​​កីឡដ្ឋាន​ទេ គឺ​ផ្ទះ​ដែល​យើង​រស់​នៅ។ នៅ​ផ្ទះ​ហើយ​មើល​ទូរទស្សន៍​ទៅ។ ​យើង​អាច​​ថា​ខ្លួន​មាន​សម្ពាធ​លេង​ក្នុង​ផ្ទះ ពេល​ដែល​​អ្នក​គាំទ្រ​មក​គាំទ្រ​? ងើប​ឡើង ខ្ញុំ​មិន​ដែល​​មាន​អារម្មណ៍​ទទួល​សម្ពាធ​ពេល​លេង​ក្នុង​ផ្ទះ​ទេ"។

ប្រសិន​យប់​នេះ Man Utd យក​ឈ្នះ Young Boys ហើយ Valencia ចាញ់ Juventus នោះ​ពួក​គេ​​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Champions League ដោយ​ស្វ័យ​ប្រវត្តិ​ ទោះ​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម