ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ ក្រោយសង្ស័យស៊ើបការណ៍ឲ្យកូរ៉េខាងជើង
- 2018-11-27 03:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ ក្រោយសង្ស័យស៊ើបការណ៍ឲ្យកូរ៉េខាងជើង
ចន្លោះមិនឃើញ
ភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំង បានធ្វើការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ខ្លួនម្នាក់ក្រោយសង្ស័យថាជាជនបង្កប់ដើម្បីស៊ើបការណ៍ឲ្យកូរ៉េខាងជើង។
យោងតាមប្រភពពីតុលាការឲ្យដឹងថា លោក Benoit Quennedey ដែលជាប្រធានសមាគមមិត្តភាពបារាំង-កូរ៉េ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ព្រះរាជអាជ្ញាទីក្រុងប៉ារីស បានស៊ើបអង្កេតលើរូបលោកអំពីការប្រមូល និងផ្តល់ព័ត៌មានដល់មហាអំណាចបរទេសដែលទំនងជាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិ។ លើសពីនេះទៀត ក្រុមអ្នកស៊ើបអង្កេតមកពីភ្នាក់ងារចារកម្មក្នុងស្រុក DGSI របស់បារាំង កំពុងពិនិត្យមើលថាតើលោក Quennedey ពិតជាបាន ផ្តល់ព័ត៌មានទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងឬយ៉ាងណា។
យោងតាមវេបសាយព្រឹទ្ធសភាបង្ហាញថា លោក Quennedey គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅសភារបស់បារាំងក្នុងនាយកដ្ឋានស្ថាបត្យកម្មបេតិកភ័ណ្ឌនិងសួនច្បារ។ ក្រៅពីនេះ លោកក៏បានសរសេរអត្ថបទជាញឹកញាប់អំពីកូរ៉េខាងជើង និងធ្វើដំណើរទៅកាន់ឧបទ្វីបនេះញឹកញាប់ទៀតផង៕