ឡុង​ ឡា​ កំពុង​ហ្វឹកហាត់​ខ្លាំង​ ត្រៀម​ប្រជែង​ជ័យជម្នះ​ម្ចាស់​ផ្ទះ​ថៃ​

  • 2018-11-27 09:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ ឡុង​ ឡា​ សម្រាក​តែ​១ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ឈ្នះ​កីឡាករ​ សុខ​ សុវណ្ណ​ កាល​ពី​សប្ដាហ៍​មុន​ ឥលូវ​កំពុង​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ​ ក្នុង​កម្មវិធី​ Super Champ។​

ឡុង ឡា​ និង​អ្នកគាំទ្រ

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ដែល​ជា​គ្រូ​បង្វឹក​របស់​កីឡាករ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ តាំង​ពី​ឈ្នះ​ សុខ​ សុវណ្ណ​ នា​ពាក់កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ កូន​សិស្ស​របស់​លោក​សម្រាក​តែ​១ថ្ងៃ​ប៉ុណ្ណោះ​ ក៏​ចូល​ហ្វឹកហាត់​ជា​ធម្មតា​វិញ។​

គ្រូ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ ឡុង​ ឡា​ ហ្វឹកហាត់​ខ្លាំង​ ក្នុង​ការ​ត្រៀម​ចូលរួម​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នា​ដើម​ខែ​ធ្នូ​នៅ​ប្រទេស​ថៃ​នេះ​តែ​ម្ដង​។ លោក​ជឿជាក់​លើ​កូន​សិស្ស​រូប​នេះ​ ព្រោះ​សមត្ថភាព​ខ្លាំង​ និង​ហាត់​បាន​ល្អ​ផងដែរ។​ ទម្រង់​ការ​វ៉ៃ​របស់​ ឡុង​ ឡា​ វា​ពិត​ជា​ធ្វើ​ឲ្យ​ថៃ​ជា​ដៃគូ​ពិបាក​យក​ឈ្នះ​ណាស់។​ ដៃ​របស់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ រឹង​ជាង​មុន​ទៅ​ទៀត​ ហើយ​ជំនាញ​មួយ​ទៀត​នោះ​ គឺ​ចាប់​ជើង​ដៃគូ​ឲ្យ​ដួល។​

ឡុង ឡា ឈ្នះ​កន្លងមក

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឡុង​ ឡា​ របស់​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​ នា​ថ្ងៃ​ទី២​ ខែ​ធ្នូ​ ២០១៨​ ក្នុង​កម្មវិធី​ Super Champ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​នឹង​ចាកចេញ​ពី​កម្ពុជា​នា​ថ្ងៃ​ទី៣០​ នេះ​ហើយ៕​

កម្មវិធីប្រកួតនៅថៃ

អត្ថបទ៖ នួន ស៊ីណា​