ឯម សុវណ្ណា រីករាយ​បាន​បង្ហាញ​ខ្លួន​លើ​សង្វៀន ONE ក្រោយ​រង​ចាំ​អស់​១​ឆ្នាំ

  • 2018-11-27 09:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​គុន​ចម្រុះ​​ខ្មែរ​-អាមេរិក​ ឯម សុវណ្ណា ទីបំផុត​​មាន​ឱកាស​​អាច​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី ONE Championship ដែល​នឹង​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃ​ទី ៧ ធ្នូ ឆ្នាំ ២០១៨​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី។

សុវណ្ណា នឹង​ត្រូវ​តទល់​ជាមួយ​កីឡា​ការិនី​អ៊ុយក្រែន Iryna Kyselova ហើយ​​​​កីឡាករ​ ចាន់ រតនា​ក៏​នឹង​ត្រូវ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ជាមួយ​គ្នា​នេះ​ដែរ។ សុវណ្ណា​​​បាន​ចុះ​កុងត្រា​ជាមួយ ONE កាល​ពី​ចុងឆ្នាំ​២០១៧ ប៉ុន្តែ​មិនទាន់​បាន​ប្រកួត​ម្ដង​ឡើយ ក្រោយ​មាន​បញ្ហា​របួស​កាល​ពី​ដើម​ឆ្នាំ២០១៨។

កីឡា​ការិនី​មាន​ដើម​កំណើត​នៅ​​ទី​ក្រុង​ឡុងប៊ិច​ សហរដ្ឋ​អាមេរិក​​មាន​ប្រវត្តិ​ប្រកួត​ល្អ វាយ​២​ដង​ផ្ដួល​ដៃ​គូ​​​ឲ្យ​បោះបង់​​ការ​ប្រកួត​ទាំង​អស់​។ នាង​​ចាប់​ផ្ដើម​ចូល​ហាត់​ក្បាច់​គុន​ចម្រុះ​​ក្នុង​ឆ្នាំ​២០១២ ​មាន​ការ​ណែនាំ​ពី​មិត្ត​ប្រុស ដោយ​ដំបូង​ហាត់​ក្បាច់​គុន​​ប្រដាល់​និង Jui-Jitsu។ បន្ទាប់​មក​ក៏​បាន​សម្រប​ខ្លួន​រៀន​ក្បាច់​​គុន​ផ្សេង​ៗ​​បន្ថែម​ទៀត​រួម​មាន ចំបាប់ យូដូ​ និង​ប្រដាល់​សេរី​គុន​ខ្មែរ។

“​រឿង​ដំបូង​ដែល​ទាក់ទាញ​ខ្ញុំ​ឲ្យ​ចូល ONE Championship គឺ​ជា​ការ​ពិត​ទស្សនវិស័យ​កម្មវិធី​ផ្ដោត​លើ​តម្លៃ​ក្បាច់​គុន​ពិត​ៗ​ដូច​ជា​ការ​គោរព លើក​ទឹកចិត្ត​និង​កិត្តិយស។ សម្រាប់​ផ្ទាល់​ខ្លួន​ខ្ញុំ​មើលឃើញ​សិល្បៈ​ក្បាច់គុន​គឺ​ជា​ផ្នែក​មួយ​សម្រាប់​ពង្រឹង​ខ្លួន​ឯង​ ដូច្នេះ​ខ្ញុំ​មិន​ខ្វល់​ពី​ការ​និយាយ​​អាក្រក់​​ពី​ខាង​ក្រៅ​ទេ។ ខ្ញុំ​ពេញ​ចិត្ត​ពី​របៀប ONE ខិតខំ​​ផ្សព្វផ្សាយ​​រូបភាព​វិជ្ជមាន​មួយ​នៃ​សិល្បៈ​ក្បាច់​គុន មិនមែន​ជា​កីឡា​ប្រើ​អំពើ​ហិង្សា"។ សម្ដី សុវណ្ណា៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម