គ្រាប់​ជ័យជម្នះ​ចុង​ម៉ោង ធ្វើ​ឲ្យ Jose​ រំភើប​​ចិត្ត​ខ្លាំង​​ដល់​ថ្នាក់​បោក​​ដែក​យួរ​ទឹក​ចោល

  • 2018-11-28 02:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​រហូត​បោក​​ដែក​យួរ​ទឹក​ចោល ក្រោយ​កីឡាករ Marouane Fellaini ទាត់​ចូល​​ចុង​ម៉ោង​ដែល​ជា​គ្រាប់​ជ័យជម្នះ នាំ Manchester United ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League។

ក្នុង​ការ​ប្រកួត Man Utd លេង​ក្នុង​ភាព​តានតឹង ពោល​៩០​នាទី​មិន​អាច​រក​គ្រាប់​បាល់​បាន​សោះ​លើ​ក្រុម​មក​ពី​ស្វីស Young Boys។ តែ​នៅ​ម៉ោង​បន្ថែម​ទៅ​ហើយ​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​ Fellaini បាន​ទាត់​បញ្ចូល​ទី​១​គ្រាប់ ជួយ United ឈ្នះ​មាន​ឱកាស​ទៅ​វគ្គ​បន្ត។

សម្រាប់​មួយ​គ្រាប់​នេះ​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ Mourinho រំភើប​​ចិត្ត​ខ្លាំង​ទាញ​​​ដែក​យួរ​ទឹក​ចោល​បោក​លើ​ស្មៅ​មួយ​ទំហឹង។ ក្រោយ​ចប់​ការ​ប្រកួត​​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា នេះ​ជា​គ្រាប់​ជួយ​សង្គ្រោះ​ក្រុម​ ហើយ​ពិត​ជា​ខកចិត្ត​​ព្រោះ​រង​ចាំ​ដល់​ចុង​ម៉ោង​ទើប​រក​គ្រាប់​បាន។

ជ័យជម្នះ​នេះ​​នាំ​ Man Utd ឈរ​លេខ​២​ក្នុង​ពូល H ដឹក​ដៃ​ជាមួយ Juventus ឡើង​ទៅ​វគ្គ​១៦​ក្រុម ក្រោយ​ឈ្នះ Valencia ១-០ ដូច​គ្នា​កាល​យប់​មិញ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម