Juventus ឡើង​ហើយ​ Ronaldo ឈ្នះ​ប្រកួត​ទី​១០០​នៅ​ Champions League

  • 2018-11-28 02:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​លេង​ Champions League ឈ្នះ​១០០​ប្រកួត​បន្ទាប់​ពី​ជួយ​ Juventus ផ្ដួល​ Valencia ១​ទល់​នឹង​០​កាល​ពី​យប់​មិញ។​

ជ័យ​ជម្នះ​របស់​ក្រុម​រហស្សនាម​ថា​ សេះ​បង្កង់​បាន​មក​ពី​គ្រាប់​បាល់​របស់​ Mario Mandzukic តាម​រយៈ​ការ​បញ្ជូន​ឲ្យ​យ៉ាង​ល្អ​របស់​ Ronaldo ផ្ទាល់​នៅ​នាទី​៥៩។​ Juventus ពេល​នេះ​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​ ទោះ​ជា​សល់​១​ប្រកួត​ទៀត​ទើប​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ក៏​ដោយ។​

នេះ​គឺ​ជា​ការ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Champions League ៥​រដូវកាល​ជាប់​គ្នា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ Juventus៕

អត្ថបទ៖ វីរ័ត្ន