ផាន់​ ផាត់យុទ្ធ​ ចង់​ជួប​ ប៊ុន​ សុធា​ ម្ដងទៀត​ក្នុង​កម្មវិធីខ្សែក្រវាត់​ទម្ងន់​៥៤​នេះ​

  • 2018-11-28 02:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ ផាន់​ ផាត់យុទ្ធ​ ថា​ខ្លួន​ចង់​ជួប​មិត្តរួមជាតិ​ ប៊ុន​ សុធា​ ម្ដង​ទៀត​ ព្រោះ​ធ្លាប់​ចាញ់​ទាំង​ប្រផឹតប្រផើយ​នា​ជំនួប​វិល​ជុំ​ ខ្មែរ​ និង​ខ្មែរ​កន្លង​ទៅ​នេះ​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​ទម្ងន់​៥៤គីឡូក្រាម។​

កីឡាករ​ ផាន់ ផាត់យុទ្ធ​

ផាត់យុទ្ធ​ បាន​ឲ្យ​ដឹង​ថា​ កាល​ចាញ់​ ប៊ុន​ សុធា​ នោះ​គឺ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ចិញ្ចឹម​ចិត្ត​ចង់​ប៉ះ​គ្នា​ម្ដង​ទៀត​ ហើយ​បើ​អាច​ជួប​វគ្គ​ណា​មួយ​នៃ​ខ្សែក្រវាត់​គូបូតា​នេះ​ក៏​បាន​ដែរ​។

កីឡាករ ប៊ុន សុធា​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ប្រាប់​ទៀត​ថា​ ចាញ់​ ប៊ុន​ សុធា​ ត្រង់​ថា​គេ​វែង​ជាង​ នៅ​ពេល​ដែល​ខ្លួន​ចេញ​ក្បាច់​ទៅ​ គេ​ចាំ​កាត់​បាន​ល្អ​ ជា​ហេតុ​ពិបាក​វ៉ៃ​តែ​ម្ដង។​ ចំពោះ​ស្នៀត​ផ្សេងៗ​មិន​ជា​ល្អ​ប៉ុន្មាន​ទេ​ ប្រហាក់ប្រហែល​គ្នា​ប៉ុណ្ណោះ។​

កីឡាករ​ ផាន់ ផាត់យុទ្ធ​

រំលឹក​ដែរ​ថា​ កីឡាករ​ ផាន់​ ផាត់យុទ្ធ​ ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ ប៊ុន​ សុធា​ ម្ដង​នា​វគ្គ​ដំបូង​ វិល​ជុំ​ខ្មែរ​ និង​ខ្មែរ​ ដើម្បី​បាន​ឡើង​មក​ជុំ​ទី២។​ ឥលូវ​ពួកគេ​កំពុង​ប្រកួត​ជុំ​ទី២​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដែល​ត្រូវ​ប៉ះ​បរទេស​ដើម្បី​រក​អ្នក​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​៥៤​ របស់​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​