ទិដ្ឋភាពតារាល្បីៗតាម Surprise ខួបកំណើត ស៊ឹម ថៃណា យប់មិញ

  • 2018-11-28 05:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តារា​ចម្រៀង​ ស៊ឹម ថៃណា ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ​យប់មិញ​ដែល​​មិត្តភ័ក្ដិ​សិល្បៈ​មួយ​​ចំនួន​តាម​ទៅ​ Surprise ខួប​កំណើត​​ខ្លួន​​ ដល់​កន្លែង​ការងារ​​ជាមួយ​នំ​ខេក​ដ៏​ស្រស់​ស្អាត​រហូត​ធ្វើ​ឲ្យ​នាង ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

ស៊ឹម ថៃណា បាន​បង្ហោះ​រូប​ថត​ច្រើន​សន្លឹក​អម​ជា​មួយ​សារ​អរគុណ​ដល់​មិត្តភ័ក្ដិ​ជា​ទី​ស្រឡាញ់​ថា៖"ទៅ​ធ្វើ​ការ​ទេ តែ​មាន​អ្នក​ទៅ​ Surprise ខួប​កំណើត​បាន​សម្រេច​ទៀត អរគុណ​ច្រើន​នៅ​ទឹក​ចិត្ត​​មិត្ត​ទាំង​អស់​គ្នា​ក្នុង​ថ្ងៃ​នេះ។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់"។

ក្រោយ​ពី​ឃើញ​ ស៊ឹម ថៃណា បង្ហោះ​ពាក្យ​ពេចន៍​អរគុណ​ដល់​មិត្តភ័ក្ដិ​ថ្ងៃ​ខួប​កំណើត​រួច​មក​ក៏​មាន​ហ្វេន​ៗ​បាន​ចូល​ទៅ​Comment ជូន​ពរ​​​នាង ទៀត​ផង។ មាន​អ្នក​ខ្លះ​សុំ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ជួប​គូ​ព្រេង​ឆាប់​​ៗ​៕

រូបថត៖ពីហ្វេសប៊ុក ស៊ឹម ថៃណា

អត្ថបទ៖ ឆុង ស៊ីណាន