កូនស្រីសម្រាលបាន២ថ្ងៃ ខេមរៈ សិរីមន្ត បែរជាពោលពាក្យបែបនេះទៅកាន់ប្រពន្ធទាំងនាង កំពុងនៅលើគ្រែ

  • 2018-11-28 07:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ខេម​រៈ ​សិរីមន្ត ​ទទួល​​បាន​សមាជិក​ថ្មី​ម្នាក់​ទៀត ជា​កូន​​ស្រី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ​​នៅ​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ធ្វើ​ឲ្យ​​តារា​ចម្រៀង​រូប​នេះ​សប្បាយ​ចិត្ត​ញញឹម​បិត​មាត់​មិន​ជិត​នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោយ​កូន​ស្រី​ទី៣​សម្រាល​បាន ២ថ្ងៃ​ ខេមរៈ សីរីមន្ត បង្ហាញ​​ភាព​កក់ក្ដៅ​ និង​ពោល​ពាក្យ​មួយ​ឃ្លា​ទៅ​កាន់​ប្រពន្ធ​ថា៖" អរគុណ​​អូន​ បង​ស្កប់ស្កល់​ណាស់​នូវ​គ្រប់​យ៉ាង​ដែល​​អូន​បាន​ផ្ដល់​ឲ្យ​បង ជា​ពិសេស​កូន​ទាំង​៣​របស់​យើង"។

​ឥឡូវ​នេះ​​​តារា​ចម្រៀង​មាន​ស្រុក​កំណើត​មក​ពី​​ខេត្ត​កំពង់​ចាម ខេមរៈ សិរីមន្ត មាន​​កូន​​ទាំង​អស់​៣នាក់​​ហើយ ​ដោយ​កូន​ប្រុស​ឈ្មោះ ខេមរៈ មន្ត​ស្នេហ៍ វ័យ​៥ឆ្នាំ និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី វ័យ​ជាង​២ឆ្នាំ។ ​ចំពោះ​កូន​ស្រី​ពៅ​ ទើប​ទទួល​បាន​​ថ្មីៗ​នេះមិន​ទាន់​ដឹង​ថា មាន​ឈ្មោះ​​អ្វី​នោះ​ទេ តែ​បើ​និយាយ​ពី​មុខ​មាត់​វិញ ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​​ណាស់៕

រូបថត៖ពីហ្វេសប៊ុក ខេមរៈ សិរីមន្ត

អត្ថបទ៖ ឆុង ស៊ីណាន