ប្រយ័ត្នត្រូវពិន័យធ្ងន់ក! អ្នកមិនទាន់បង់ពន្ធផ្លូវ សូមប្រញាប់ទៅបង់ជាបន្ទាន់

  • 2018-11-28 10:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ ដែល​ត្រូវ​បង់ពន្ធ ត្រូវ​ប្រញាប់​រួសរាន់ ទៅ​ធ្វើ​ការ​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

បងប្អូន​ប្រជាពលរដ្ឋ អាច​អញ្ជើញ​ទៅ​បង់ពន្ធ នៅ​តាម​សាខា​ពន្ធ​ដារ ខេត្ត ខណ្ឌ ឬ​នៅ​តាម​សាខា​ធនាគារ​ជា​ដៃគូ​ទូទាំង​ប្រទេស​ដូចជា៖ ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កាណាឌីយ៉ា ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​ANZ Royal។ បងប្អូន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ ប័ណ្ណ​សម្គាល់​ការ​បង់ពន្ធ នោះ​មន្ត្រី​ពន្ធដារ ឬ​មន្ត្រី​ធនាគារ​នឹង​ស្កេន​ក្បាល​កូដ រួច​អាច​បង់ពន្ធ​ជូន​បាន​ភ្លាមៗ។ ជា​ពិសេស​នោះ បងប្អូន​អាច​គណនា​ទឹក​ប្រាក់​ដែល​ត្រូវ​បង់ តាម​រយៈ​ App Cambodia Road Tax 2018 របស់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ រួច​ធ្វើ​ការ​បង់​ប្រាក់​តាម​តម្លៃ​ជាក់​ស្ដែង។

ក្នុង​​ករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់នោះទេ ម្ចាស់យានយន្ដទាំងនោះ នឹង​ទទួល​រង​ទោសទណ្ឌ​តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន៕ ​

អត្ថបទ៖ វឌ្ឍនៈ