Drogba ចាត់ទុក​ Mourinho ជា​មនុស្ស​ពិសេស​សម្រាប់​ខ្លួន

  • 2018-11-28 12:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​វីរបុរស​របស់​ Chelsea កីឡាករ​ Didier Drogba បាន​ប្រាប់​សារព័ត៌មាន​អង់គ្លេស​ BBC ថា​អ្នក​ចាត់ការ​ក្លឹប​ Manchester United ជា​មនុស្ស​ពិសេស​មួយ​រូប​សម្រាប់​ខ្លួន។

កីឡាករ​វ័យ​ ៤០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​៖ " Jose Mourinho ជា​មនុស្ស​ម្នាក់​ដែល​ពិសេស​សម្រាប់​ខ្ញុំ។ យើង​មាន​ទំនាក់ទំនង​ពិសេស​មួយ​ ព្រោះ​ពេល​ដែល​គាត់​សម្រេច​ចិត្ត​យក​ខ្ញុំ​ ប្រៀប​ដូច​ជា​គាត់​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​អញ្ចឹង​ ដោយសារ​តែ​ការ​សម្រេច​ចិត្ត​របស់​គាត់​មាន​ឥទ្ធិពល​លើ​អាជីព​របស់​ខ្ញុំ " ។

អតីត​ខ្សែ​ប្រយុទ្ធ​កូឌីវ័រ​រូប​នេះ​បាន​បន្ត​ថា​៖ " គាត់​ប្រាប់​ខ្ញុំ​ថា​ 'បើ​អ្នក​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ អ្នក​ត្រូវ​តែ​មក​លេង​ជាមួយ​ក្លឹប​ដែល​ល្អ​ជាង​គេ​លើ​លោក និង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ល្អ​ជាង​គេ​លើ​លោក ' ពេល​នោះ​ខ្ញុំ​ក៏​មក​ Chelsea ហើយ​បន្ទាប់​មក​អ្វី​ៗ​បាន​ក្លាយ​ជា​ប្រវត្តិសាស្ត្រ " ។

Drogba បាន​ផ្ទេរ​មក​លេង​នៅ Chelsea ក្នុង​ឆ្នាំ ២០០៤ ហើយ​រូប​គេ​បាន​រក​គ្រាប់​បាល់​ ១០៤​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ២៥៤​ដង​។ កីឡាករ​រូប​នេះ សម្រេច​ចិត្ត​ចូល​និវត្តន៍​នៅ​រដូវ​កាល​នេះ​ហើយ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម