គ្រួសារ​ទាំង​ ១០​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​លើ​ពិភពលោក

  • 2018-11-28 14:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ ជា​បណ្ដា​គ្រួសារ​ទាំង​ ១០​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​៖

១. គ្រួសារ​ Walton៖ កាន់​ក្រុមហ៊ុន​ Walmart មាន​ទ្រព្យសម្បត្តិ​សរុប​ ១៥២​ប៊ី​លាន​ដុល្លារ។

២. គ្រួសារ​ Koch៖ កាន់​ក្រុមហ៊ុន​ឧស្សាហកម្ម Koch មាន​ទ្រព្យសម្បត្តិ​សរុប​ ៩៩​ប៊ី​លាន​ដុល្លារ។

៣. គ្រួសារ​ Mars៖ កាន់​ក្រុមហ៊ុន​ឧស្សាហកម្ម Mars (ផលិត​ស្ករ​គ្រាប់​ m&m) មាន​ទ្រព្យសម្បត្តិ​សរុប​ ៩០​ប៊ី​លាន​ដុល្លារ។

៤. គ្រួសារ​ Van Damme, De Spoelberch, de Mevius៖ កាន់​ក្រុមហ៊ុន​ស្រាបៀ Anheuser-Busch Inbev មាន​ទ្រព្យសម្បត្តិ​សរុប​ ៥៤​ប៊ី​លាន​ដុល្លារ។

៥. គ្រួសារ​ Dumas៖ កាន់​ក្រុមហ៊ុន​សំលៀកបំពាក់​ Hermes មាន​ទ្រព្យសម្បត្តិ​សរុប​ ៤៩​ប៊ី​លាន​ដុល្លារ។

៦. គ្រួសារ​ Wertheimer៖ កាន់​ក្រុមហ៊ុន​ Chanel (ក្រុមហ៊ុន Fashion) មាន​ទ្រព្យសម្បត្តិ​សរុប​ ៤៦​ប៊ី​លាន​ដុល្លារ។

៧. គ្រួសារ​ Ambani៖ កាន់​ក្រុមហ៊ុន​ពហុ​ជំនាញ Ambani conglomerate មាន​ទ្រព្យសម្បត្តិ​សរុប​ ៤៣​ប៊ី​លាន​ដុល្លារ។

៨. គ្រួសារ​ Quandt៖ កាន់​ក្រុមហ៊ុន​រថយន្ត BMW មាន​ទ្រព្យសម្បត្តិ​សរុប​ ៤៣​ប៊ី​លាន​ដុល្លារ​។

៩. គ្រួសារ​ Cargill Mcmillen៖ កាន់​ក្រុមហ៊ុន Cargill មាន​ទ្រព្យសម្បត្តិ​សរុប​ ៤២​ប៊ី​លាន​ដុល្លារ​។

១០. គ្រួសារ​ Boehringer, von Baumbach៖ កាន់​ក្រុមហ៊ុន​ Boehringer Ingelheim pharma មាន​ទ្រព្យសម្បត្តិ​សរុប​ ៤២​ប៊ី​លាន​ដុល្លារ៕

ប្រភព៖ CNBC   អត្ថបទ៖ សេរី មង្គល