Atletico ក្លាយជាក្រុមបន្ទាប់ឡើងវគ្គ១៦ក្រុម Champions League

  • 2018-11-28 21:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយហើយបន្ទាប់ពីយកឈ្នះក្រុមត្រដាបត្រដួស Monaco របស់ Thierry Henry ដោយលទ្ធផល ២ទល់នឹង០ នៅ Champions League។

Koke គឺជាអ្នកបើកឆាកគ្រាប់ទីមួយឲ្យម្ចាស់ផ្ទះ Atletico ក្រោយការប្រកួតលេងបានត្រឹម៣នាទី មុនពេលដែលតារាឆ្នើម Griezmann បន្ថែមគ្រាប់ទី២ នៅនាទី២៤។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងស៊ុតបញ្ចូលទី៤គ្រាប់ក្នុងការបង្ហាញខ្លួន៥លើកនៅ Champions League រដូវកាលនេះ។

Radamel Falcao មានឱកាសរកគ្រាប់ឲ្យ Monaco បានដែរតែបែរជាស៊ុតប៉េណាល់ទីមិនបានសម្រេចទល់នឹងក្លឹបចាស់របស់ខ្លួនធ្វើឲ្យការប្រកួតបញ្ចប់ទីត្រឹមលទ្ធផល ២-០។ នៅពូល A នេះ Dortmund គឺជាក្រុមបន្ទាប់ដែលឡើងទៅវគ្គបន្ត ស្របពេល Club Brugge មានកៅអី Europa League ទោះសល់១ប្រកួតទៀតក៏ដោយ៕

អត្ថបទ៖ វីរ័ត្ន