១គ្រាប់យប់មិញ Messi វ៉ាដាច់ Ronaldo លើកំណត់ត្រាមួយនៅ Champions League

  • 2018-11-28 23:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ Top Scorer ៦គ្រាប់នៅ Champions League រដូវកាលនេះក្រោយស៊ុត១គ្រាប់ឲ្យ Barcelona យកឈ្នះ PSV Eindhoven ២ទល់នឹង១។

១គ្រាប់យប់មិញក៏ធ្វើឲ្យតារាឆ្នើមសញ្ជាតិអាហ្សង់ទីនក្លាយជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីឲ្យក្លឹបតែមួយ (Single Club) នៅ Champions League បានច្រើនជាងនរណាទាំងអស់គឺ១០៦គ្រាប់ បំបែកកំណត់ត្រារបស់ Cristiano Ronaldo ដែលធ្វើបាន១០៥គ្រាប់ឲ្យ Real Madrid។

នៅក្នុងពូល B នេះ Barcelona បានកក់សំបុត្រយន្តហោះទៅវគ្គ១៦ក្រុមចុងក្រោយរួចស្រេចហើយ នៅរង់ចាំអ៊ុតប្រកួតចុងក្រោយដើម្បីកាត់ក្ដីថារវាង Inter Milan និង Tottenham Hotspur តើក្រុមមួយណាគឺជាអ្នកបានកៅអីលេខ២ ដោយសារបច្ចុប្បន្នពួកគេមាន៧ពិន្ទុស្មើគ្នា៕

អត្ថបទ៖ វីរ័ត្ន