មិនបាច់ទៅដល់ជប៉ុន! ថៃ បង្កើតផ្លូវដើរឆ្លង បំផុសគំនិតតាមផ្លូវដើរនៅទីក្រុងតូក្យូ

  • 2018-11-29 02:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Udon Thani ដែល​ជា​ទីក្រុង​ធំ​មួយ​នៅ​ភាគ​ខាងជើងនៃ​ប្រទេស​ថៃ ទើបតែ​បាន​បង្ហាញ​ផ្លូវ​ដើរ​ឆ្លង​មួយ ដែល​បំផុស​គំនិត​តាម​ផ្លូវ​ដើរ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ផ្លូវ​ដើរ​នេះ​គឺ​ជា​គម្រោង​មួយ​ដែល​រៀបចំ​ឡើង​ដោយ សមាគម​ថៃ​ដើម្បី​ផែនការ​ក្រុង (Thai Association for Town Planning) ដែល​មាន​បេសកកម្ម​ដើម្បី​អភិវឌ្ឍ​នៅ​ទូទាំង​ប្រទេស។ ផ្លូវ​ដើរ​ខាង​លើ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «Udon Thani’s Shibuya» ដែល​ស្ថិត​នៅ​លើ​ផ្លូវ Prajaksilapakhom នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង Udon Thani ។

គួរ​បញ្ជាក់​ថា គម្រោង​នេះ​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ធ្វើ​ឲ្យ​តំបន់​ខាង​លើ​ក្លាយ​ជា «កន្លែង​អាច​ដើរ​បាន»។ អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ បាន​បញ្ចេញ​មតិ​ថា «លុះត្រាតែ​ឥរិយាបថ​បើកបរ​របស់​ពលរដ្ឋ​ថៃ មាន​លក្ខណៈ​ល្អ​ដូច​អ្នក​បើកបរ​នៅ​ប្រទេស​ដទៃ... ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​ជា​ការ​អភិវឌ្ឍ​ដ៏​ល្អ​មួយ»៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម