មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez
- 2018-11-29 03:03:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez
ចន្លោះមិនឃើញ
ពិតជាសំណាងសម្រាប់ Marco Varratti ដែលអានបន្តរត់លើទីលាន ក្រោយលើកជើងបើកបាត់ពេញទំហឹងលើកីឡាករ Joe Gomez។
ខ្សែបម្រើរបស់ Paris Saint-Germain វ័យ២៦ឆ្នាំត្រូវអាជ្ញាកណ្ដាល Syzmon Marciniak ផ្តល់ត្រឹមកាតលឿងក្រោយបង្កកំហុស។ ក្នុងការប្រកួតនាទីទី២៤ Varratti និង Gomez បានរត់ដណ្ដើមបាល់គ្នា ពេលនោះតារារបស់ PSG ព្យាយាមឈូសដើម្បីទៅដល់បាល់មុន តែបាល់ចេញផុតក៏ត្រូវចំជើងកីឡាកររបស់ Liverpool តែម្ដង។
ក្រោយបង្កកំហុសកីឡាករ Liverpool បានរត់មករកអាជ្ញាកណ្ដាលទាមទារឲ្យផ្តល់កាតក្រហម។ ប៉ុន្តែលោក Syzmon ដកកាតចេញពីហោប៉ៅត្រឹមកាតលឿង។ Stephen Warnock អតីតខ្សែការពាររបស់ហង្សក្រហមលើកឡើងថា Varratti សំណាងណាស់ អាជ្ញាកណ្ដាលសម្រេចចិត្តលឿនពេក។គេគួរតែបានការពិន័យធ្ងន់ជាងនេះ។
លើបណ្ដាញសង្គម Twitter វិញ ក៏បានការលើកឡើងជាច្រើនថា កីឡាករអ៊ីតាលីខាងលើសមតែបានកាតក្រហម៕