ជោគជ័យសម្បើម នៅ​ ស៊ីនឿន និង​ ឡាយ លក្ខិណា ចាប់ដៃគូសម្តែងជាមួយគ្នានៅទឹកដីកាណាដា​លើកដំបូង​

  • 2018-11-29 04:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងសាច់សទ្រលុកទ្រលន់អ្នកនាង ឡាយ លក្ខិណានិងលោកនៅ ស៊ី​នឿន តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបាន​ដឹក​ដៃ​គ្នា ចេញទៅ​សម្តែង​រួមគ្នានៅ​ទឹកដីប្រទេស កាណាដា រហូតមិនទល់ពេលនេះជិត​២ខែ​ហើយ ហើយ​ការសម្តែង​របស់​អ្នក​ទាំងពីរ​ពិតជា​ទទួលបាន នូវ​ការគាំទ្រ​ខ្លាំង​ពី​បងប្អូន ខ្មែរ នៅ​ទីនោះ ខ្លាំងមែនទែន?សូម្បីតែ នៅ ស៊ី​នឿន ផ្ទាល់​ក៏​សឹងតែ​មិន​ជឿ​នឹងភ្នែកខ្លួនឯងផ្ទាល់ពីការគាំទ្រដ៏ច្រើនពីបងប្អូនខ្មែរជាច្រើនដែលរស់នៅទីនោះផងដែរបន្ទាប់ពីអ្នកទាំំងពីរសុទ្ធតែជាអ្នកដែលមានទេពកោសល្យសំបូរបែបក្នុងវិស័យសិល្បៈដូចគ្នា។​

បើតាមសម្តីដែលតារាចម្រៀងប្រុសរូបនេះបានរៀបរាប់មកកាន់Sabayថា "បាទ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះខ្ញុំពិត​ជាមាន​យីអ៊ុន​ល្អ​ខ្លាំងណាស់ ទាក់ទងនឹងការចេញទៅសម្តែងនៅស្រុកក្រៅ ​​ព្រោះគ្រាន់តែ​ត្រឡប់​មកពី​សម្តែង​នៅ សហរដ្ឋអាមេរិក មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ បន្ត​ចេញទៅ​សម្តែង​នៅ​ប្រទេស កាណាដា ជា​បន្តទៀត ទើបស្ងាត់​វត្តមាន​របស់លោក​ក្នុងស្រុក។ អារម្មណ៍ពិតខ្ញុំពិត​សប្បាយរីករាយ​ជាមួយ​ការងារ​សិល្បៈរបស់ខ្ញុំខ្លាំងពិសេស ចេញទៅ សម្តែងជាមួយអ្នកនាងលក្ខិណាតារាចម្រៀងជើងចាស់រិតតែធ្វើឲ្យខ្ញុំទទួលបានការគាំទ្រច្រើន អាចថាពួកយើងមានយីអ៊ុនដូចគ្នា ទើបទទួលការស្វារគមន៍យ៉ាងកក់ក្តៅពីបងប្អូនរស់នៅទីនោះ"អាចនិយាយបានថាប៉ុន្មានខែខុងក្រោយនេះពួកខ្ញុំពិតជារកចំណូលបានពីការងារសិល្បៈច្រើនគួរសមតែសុំមិនបញ្ជាក់ពីចំនួន។

​ជាក់ស្តែងសម្រាប់តារាសម្តែងសម្រស់ចាំអ្នកនាងឡាយ លក្ខិណាក៏បញ្ជាក់អារម្មណ៍ពេលដែលចាប់ដៃគូជាមួយនៅ ស៊ី​នឿន គឺហាក់មានយីហ៊ុនដូចគ្នា គឺមាន​សន្ទុះ​ការគាំទ្រ​ខ្លាំង ដែល​ធ្វើឱ្យសប្បាយ​ចិត្តខ្លាំង រហូត​ខំប្រឹងប្រែង​សម្តែង​ដោយ​មិន​ខ្លាច នូវ​ការនឿយហត់ សំខាន់​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន ខ្មែរ សប្បាយរីករាយ ពិសេសគឺស្រួលធ្វើការជាមួយគ្នាផងដែរនិងអាចនិយាយថាជាជោគជ័យធំមួយសម្រាប់ពួកយើងទាំង២ផងដែរ។

ចង់ដឹងថាយ៉ាងណាមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាពយកពី FB​ Page:​​​ លោក នៅ ស៊ីនឿន

អត្ថបទ៖ សិរីរត្នន៍