ឈុត​​កែច្នៃ​​ប្លែកៗ​១៦​ឈុត ​ធ្វើ​ឲ្យ​កក្រើក​ Runway​ កម្មវិធី​សិល្បៈ​បរិស្ថាន​ភ្នំពេញ​ល្ងាច​មិញ

  • 2018-11-29 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨​ម្សិល​មិញ​នេះ កម្មវិធី​សិល្បៈ​បរិស្ថាន​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត បាន​ប្រារព្ធ​ឡើង​យ៉ាង​ជោគជ័យ​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​សិល្បៈ​និង​បណ្ដា​ទស្សនិកជន​យ៉ាង​ច្រើន​កុះករ។ យើង​ធ្លាប់​ដឹង​មក​ហើយ​ថា​កម្មវិធី​នេះ​មាន​ដាក់​បញ្ចូល​នូវ​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​កែច្នៃ​ពី​សំរាម​និង​វត្ថុ​ធាតុ​ប្លាស្ទិក ដោយ​រចនា​ម៉ូដ​ពី​សំណាក់​អ្នក​ច្នៃ​ម៉ូដ​ល្បី​រូប​ទាំង​៣​គឺ លោក ហ៊ូ រ៉េមមី, ឯម រៀម និង​ យុន រតនៈ ទាំង​១៦​ឈុត​ ដែល​សុទ្ធ​តែ​ពិសេសៗ​ និង​ស្រស់​ស្អាត​ប្លែក​មិន​ធម្មតា។

ជាក់​ស្ដែង​ពេល​ឈុត​ទាំង​​១៦​នោះ បង្ហាញ​ខ្លួន​លើ​​ Runway គឺ​សុទ្ធ​តែ​ឈុត​ស្អាត​ៗ​និង​បង្កប់​នូវ​អត្ថន័យ​អប់រំ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សំរាម​ និង​ភាព​ច្នៃ​ប្រឌិត​ផង​ដែរ។ តារា​ម៉ូដែល​​ចូល​រួម​ក្នុង​កម្មវិធី​នេះ ដូច​ជា​លោក នូ ឧសភា និង​លោក ទី វាយុ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​និង​ខ្លួន​ពិត​ជា​មាន​កិត្តិយស​ណាស់​ ដែល​បាន​ចូលរួម​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​នេះ។ ចំណែក​ឯ​តារា​ម៉ូដែល​ស្រី​រាង​ខ្ពស់​ កែវ ច័ន្ទសូនីន​ វិញ​បាន​បញ្ចេញ​មតិ​ថា វា​ពិត​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ចូលរួម​កម្មវិធី ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​សង្គម​ និង​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ទីក្រុង​ចាប់​អារម្មណ៍​ពី​បញ្ហា​កាក​សំណល់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

នេះ​ជា​បណ្ដា​រូប​ថត​ឈុត​ទាំង​១៦​ពី​កម្មវិធី សិល្បៈ​បរិស្ថាន​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត៖

​ទស្សនាវីដេអូខាង​ក្រោម៖

​​

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី