​​អស់​ពី​ដើរ​លេង​ក្រៅ​ប្រទេស​ញឹក​ សុគន្ធ ថេរ៉ា​យុ ទិញ​ឡានថ្លៃជាង​១០​ម៉ឺន​ដុល្លារ ឲ្យ​ជីវិត​កាន់​​តែ​ហ៊ឺហា

  • 2018-11-29 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ​សុគន្ធ ​ថេរ៉ាយុ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រលាំងកាំង​នឹង​ជីវិត​ហ៊ឺ​ហា​ លើ​សម្ភារៈនិយម​តម្លៃ​​ថ្លៃ​របស់​លោក ​ម្ដង​ទៀត​ហើយ ​ដោយ​លោក​ទើប​ទិញ​រថយន្ត​​ Range Rover ម៉ូឌែល Vogue ឆ្នាំ 2014 តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ។ ​

​នៅ​លើ​បណ្ដាញ IG ​របស់​ម្ចាស់​បទ ​"អូន​អង្វរ​ជួប ​បង​អង្វរ​បែក​" ​បាន​​បង្ហោះ​រូប​រថយន្ត​សេរ៊ី​ទំនើប​នេះ ​ដោយ​សរសេរ​ថា ៖ " Welcome home my white boy heng heng” ​។ ​តារា​ប្រុស​រូប​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​តែង​ផ្លាស់​ប្ដូរ​រថយន្ត​ជា​ញឹក​ញាប់ ​ហើយ​សេរ៊ី​រថយន្ត​ទៀត​សោត ​ក៏​ថ្លៃ​ៗ​រាប់​ម៉ឺន​ដុល្លារ​ផង​ដែរ។

​​​​​ជុំ​វិញ​ការ​ទិញ​រថយន្ត​ថ្មី​ខាង​លើ​នេះ Sabay មិន​អាច​សុំ​ការ​បញ្ជាក់​​បន្ថែម​​ពី លោក សុគន្ធ ថេរ៉ាយុ បាន​ទេ ព្រោះ​ទូរសព្ទ​របស់​លោក ខល​ចូល​មិន​មាន​អ្នក​ទទួល។

​​កន្លង​មក ​តារា​ប្រុស​ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ​ហេង​ ​​ធ្លាប់​ប្រាប់​ថា​តាំង​ពី​ចូល​សិល្បៈ​ខ្លួន​ធ្លាប់​បាន​ប្ដូរ​រថយន្ត​អស់​ជា​ច្រើន​គ្រឿង​ ដូច​ជា រថយន្ត​ Corolla 95 , Lexus RX 300  , Lexus LX470,  Camry 2009  , Lexus RX350 ​,  Lexus LX 570 , RX 330 , Porsche 2014 ,  Land Cruiser 2017 ជា​ដើម។

​ចំណែក​កាល​ពី​​ថ្ងៃ​ខួប​កំណើត​របស់​​ខ្លួន​ ​ក្នុង​ខែ​កញ្ញា​ ​ថ្មី​ៗ​នេះ ​លោក​ទើប​ចំណាយ​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ ​ទៅ​លើ​នាឡិកា ​និង​​ចិញ្ចៀន​ពេជ្រ​មួយ​វង់ ​សម្រាប់​ជា​កា​ដូ​លួង​ចិត្ត​ខ្លួន​ឯង​ ថែម​ទៀត​ផង​៕​​​​​​

អត្ថបទ៖ លឹម សុនា