ស៊ឹម​ ប៊ុនស្រ៊ន់ ​ប្រាប់​ពី​អារម្មណ៍​ពេល​ប្ដូរ​មក​វ៉ៃ​សេរី​ សារ​ជា​ថ្មី​នៅ​ប្រទេស​ថៃ

  • 2018-11-29 10:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ​របស់​កម្ពុជា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ការ​វិល​ចូល​សង្វៀន​សេរី​សារ​ជា​ថ្មី​នេះ​ គឺ​ចង់​រំលឹក​ក្បាច់​នេះ​ឡើង​វិញ​ និង​ចង់​ឲ្យ​គេ​ស្គាល់​ពី​គុន​ខ្មែរ​ រួម​ទាំង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង​ឡើង​វិញ​ក្នុង​វិស័យ​ប្រដាល់​នេះ។​

ស៊ឹម​ ប៊ុនស្រ៊ន់​ កាល​នៅព្រំដែនព្រឹកមិញ

ប៊ុនស្រ៊ន់ ​ប្រាប់​ឲ្យ​ដឹង​ថា​ មែនទែន​ទៅ​ខ្លាច​ខ្លួន​ឯង​ច្រឡំ​វ៉ៃ​ដូច​ក្នុង​ទ្រុង​ដែរ​ ដោយ​សារ​ស្ទាត់ជំនាញ​ខាង​ក្បាច់​អស់​នេះ​ហើយ​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​នឹង​ប្រឹង​កែប្រែ​ទម្លាប់​ទាំង​នោះ​វិញ។​ បើ​ទោះ​ជា​ក្បាច់​គុន​សេរី​របស់​ខ្លួន​និង​សូវ​ជា​ស្ទាត់​ នៅ​ឆ្គង​ក្ដី​ ខ្លួន​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត។​

​បច្ចុប្បន្ន​នេះ​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​កំពង់ចាម​ខាង​លើ​ ចំណាយ​ពេល​ហ្វឹកហាត់​ច្រើន​ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​ថៃ​ នឹង​ចាប់​ផ្ដើម​ហាត់​នៅ​ទី​នោះ​បន្ត​ទៀត​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នា​ថ្ងៃទី១០​ ធ្នូ។​

ស៊ឹម​ ប៊ុនស្រ៊ន់ កាលវ៉ៃក្នុងទ្រុង
កីឡាករ ស៊ឹម​ ប៊ុនស៊្រន់

រំលឹក​ដែរ​ថា​ នៅ​ពេល​កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ និង​ ឡុង​ ឡា​ បាន​ទៅ​ដល់​ដី​ថៃ​ហើយ​ ដើម្បី​ត្រៀម​ការ​ប្រកួត​រៀងខ្លួន​នៅ​ពេល​ខាង​មុខ​នេះ។​ ប៊ុនស្រ៊ន់​ ពី​មុន​ជា​អ្នក​ប្រដាល់​គុន​ចម្រុះ​ ឬ​ MMA​ ហើយ​ធ្លាប់​ប្រកួត​សេរី​បាន​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ។​ នៅ​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ២០១៨​ នេះ​រូប​គេ​នឹង​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​ ក្នុង​កម្មវិធី​ Super Champ​៕​

អត្ថបទ៖ នួន ស៊ីណា​