ប្រយ័ត្នទៅដល់វិលមុខខ្ញាល់! មកដឹងដំណាក់កាលទាំង៥ ពេលចតឡាននៅព្រលានយន្តហោះ

  • 2018-11-29 08:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​យក​យានយន្ត​ចូល​ទៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កង្វល់​ជាង​គេ​ គឺ​កន្លែង​ចត​យានយន្ត។ ដូច្នេះ​តើ​ត្រូវ​ប្រើប្រាស់​ចំណត​យានយន្ត​ធម្មតា​យ៉ាង​ដូច​ម្ដេច? ខាង​ក្រោម​នេះ ជា​ដំណាក់​កាល​ទាំង​៥ ដែល​បាន​ណែនាំ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៖ ​ ១) ជ្រើសរើសច្រកផ្លូវចំណត (នៅខាងឆ្វេងដៃលោកអ្នក) ហើយបន្តដំណើរទៅមុខ ដោយជ្រើសរើសច្រកផ្លូវចំណតណាមួយ ដែលសមស្របជាមួយលោកអ្នក។ ចំណតស្ថានីយចេញដំណើរនៅខាងឆ្វេងដៃ ឬ ចំណតស្ថានីយដំណើរមកដល់នៅខាងស្តាំ។

រូបភាព៖ Cambodia Airports

**២) ចុចយកសំបុត្រ ហើយបន្តដំណើរទៅរកកន្លែងចតដែលទៅនេរ។** 

រូបភាព៖ Cambodia Airports

៣) សូមធ្វើការបង់ប្រាក់ថ្លៃចំណតជាមុនសិន ដោយស្គែនសំបុត្រលោកអ្នក នៅម៉ាស៊ីនបង់ប្រាក់ណាមួយក៏បាន។ 

រូបភាព៖ Cambodia Airports

៤) ត្រឡប់ទៅយកយានយន្តរបស់លោកអ្នក ដើម្បីធ្វើការចាកចេញ 

៥) ស្គែនសំបុត្រនៅច្រកចេញ។ របានិង​បើកដោយស្វ័យប្រវត្តិ។ 

ខាង​ក្រោម​នេះ​ជា​តម្លៃ​សម្រាប់​រយៈ​ពេល​១៥​នាទី នៅ​ក្នុង​ចំណត​ធម្មតា៖

អត្ថបទ៖ វឌ្ឍនៈ