Mobile Legends ​ជា​វិញ្ញាសា​ដំបូង​របស់ E-sport ​ដាក់​បញ្ចូល​ក្នុង Sea Game 2019 ​

  • 2018-11-29 10:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ E-Sports ​នឹង​មាន​វ​ត្តមាន​ក្នុង​ព្រឹត្តិការណ៍ Sea Game ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ប្រទេស​ហ្វីលីពីន។ ដោយ​នឹង​ដាក់​ឱ្យ​លេង​លើ​៦ Games ​តែ​ម្ដង​គឺ ហ្គេម​ដែល​លេង​ប្រើ​ដៃ​ (console games) ២​ប្រភេទ ហ្គេម​លើ​កុំព្យូរទ័រ (PC Games) ​២ប្រភេទ ​និង​ហ្គេម​លើ​ទូរសព្ទ​២​ប្រភេទ (Mobile Games)។

ដោយ​ក្នុង​នោះ​ហ្គេម​នៅ​លើ​ទូរសព្ទ​បាន​បញ្ចេញ​ជា​ផ្លូវការ​ហើយ​គឺ Mobile Legends ​ដែល​កំពុង​ល្បី​ខ្លាំង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ផ្ទាល់​តែ​ម្ដង ខណៈដែល​១​វិញ្ញសាទៀតនៅ​មិន​ទាន់​ប្រកាស​នោះ​ទេ។ ហ្គេម​មួយ​នេះ គឺ​ដាក់​ឱ្យ​លេង​​លើ​ទូរសព្ទ​មិន​ចំណាយ​អ្វី​ឡើយ ដូច្នេះ​ការ​ប្រកួត​ប្រជែង​គឺ​ពិត​ជា​ខ្លាំង​ជាង​ប្រភេទ​ហ្គេម​ដទៃ។ ខណៈ​ដែល​អ្នក​លេង គ្រាន់​តែ​មាន​ទូរសព្ទ​មួយ​គឺ​អាច​លេង​បាន​គ្រប់​ទី​កន្លែង។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កីឡា​អេឡិចត្រូនិច​នេះ ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​កម្រិត​តំបន់ ​ជា​ពិសេស​គឺ​ស៊ីហ្គេម​នេះ​តែ​ម្ដង។ ដោយ​ឆ្នាំ​នេះ ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​បាន​ដាក់​ប្រភេទ​កីឡា​ដល់​ទៅ​៥៦​ឯ​ណោះ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ថា​៥៦​ប្រភេទ​កីឡា​នេះ ​មាន​ប៉ុន្មាន​វិញ្ញាសា​នោះ​ទេ៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី