មនុស្សល្បីៗ ដែល​មក​ទស្សនា​ប្រកួត​រវាង​ PSG និង​ Liverpool

  • 2018-11-29 13:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ប្រកួត​ជក់​ចិត្ត​រវាង​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain និង​ក្លឹប​ហង្ស​ក្រហម Liverpool គេ​ក៏​សង្កេត​ឃើញ​មនុស្ស​ល្បីៗ​ឈ្មោះ​មួយ​ចំនួន​ដែល​មក​ទស្សនា​ប្រកួត​ដោយ​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ Pac de Prince ដែរ។ បុគ្គល​ទាំង​នោះ​មាន​ដូច​ជា​៖

១. Didier Deschamps៖ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង​ ដែល​ជួយ​ដឹក​នាំ​ក្រុម​នេះ បាន​ឈ្នះ​ពាន​ World Cup នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨នេះ និង​ដឹកនាំ​បារាំង​ឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រាត់​ក្នុង​ព្រឹត្តិការណ៍​ UEFA Euro ឆ្នាំ​ ២០១៦។

២. Leonardo Di Caprio៖ ជា​តួសម្ដែង​អាមេរិក​ ជើង​ឯក​​ Oscar ឆ្នាំ ២០១៦ ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​រឿង​ Titanic, Romeo+Juliet, The Wolf of Wall Street និង​រឿង​ល្បីៗ​ជា​ច្រើន។

៣. Dj Snake៖ ជា​ Dj ជនជាតិ​បារាំង​ ដែល​ច្រៀង​ក្នុង​បទ​ចម្រៀង​ល្បីៗ​ដូច​ជា​ Let Me Love You ft. Justin Bieber, Taki Taki ជា​ដើម។

បុរស​ពាក់​វ៉ែនតា

៤. Khabib Nurmagomedov៖ ជា​អ្នក​ប្រដាល់​ MMA ជនជាតិ​រុស្ស៊ី​ដែល​ជា​ជើង​ឯក UFC Lightweight Champion ដោយ​កាល​ពី​ពេល​ថ្មី​ៗ រូប​គេ​បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ Conor Mcgregror។

៥. Sir Mick Jagger៖ ជា​អ្នក​សិល្បៈ​ជនជាតិ​អង់គ្លេស​ និង​ជា​អ្នក​ចូល​រួម​បង្កើត​ទស្សនាវដ្ដី​ The Rolling Stones ក្នុង​ទសវត្ស​ ៦០។

បុរស​ចំណាស់​ពាក់​មួក​ខ្មៅ

៦. Alain Prost៖ ជា​អតីត​កីឡាករ​ប្រណាំង​ឡាន​ Formula 1 និង​ជា​ជើងឯក​ Formula 1 ៤​សម័យ​ផង​ដែរ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី