Jeep ចេញ​ឡាន​ Pickup ថ្មី អាចដោះដំបូលនិងដោះទ្វាចេញបាន

  • 2018-11-30 02:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខក​ខាន​ចេញ​រថយន្ត​​ Pickup រយៈពេល​ ២៦ ឆ្នាំ​ ទី​បំផុត​ក្រុមហ៊ុន​ Jeep បាន​បង្ហាញ​ចេញ​រថយន្ត​ Pickup ស៊េរី​ថ្មី​ ដែល​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ម៉ូដែល​ Jeep Wrangler Unlimited ដែរ។

Jeep Gladiator មាន​តួ​ខ្លួន​ប្រវែង​ដល់​ ៥១៨១ ម.ម ដែល​វែង​ជាង​ Jeep Wrangler Unlimited ដល់​ ៧៨៧ ម.ម​ឯណោះ ហើយ​មាន​ឃ្លុប​ដាក់​ឥវ៉ាន់​ប្រវែង​ដល់ ១២៥៤ ម.ម។ រថយន្ត​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​ Pickup ដទៃ​ទៀត​លើ​ទីផ្សារ ដោយ​​មាន​ដំបូល​អាច​បើក​ចំហ​បាន, ទ្វា​អាច​ដោះ​ចេញ និង​​កញ្ចក់​ខាង​មុខ​ក៏​អាច​បើក​ចេញ​បាន​ផង​ដែរ។

រថយន្ត​នេះ​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ ២ ប្រភេទ​គឺ​​ប្រើ​ប្រេង​សាំង និង​ម៉ាស៊ូត។ ប្រភេទ​សាំង​គឺ​ប្រើ​ម៉ាស៊ីន​ ៣,៦ លីត្រ V6 ដែល​មាន​កម្លាំង​ ២៨៥ សេះ។ ចំណែក​ប្រភេទ​ម៉ាស៊ូត​មាន​ម៉ាស៊ីន​ ៣,០ លីត្រ V6 កម្លាំង ២៦០ សេះ។

រថយន្ត​ Jeep Gladiator នេះ​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​​ឆ្នាំ ២០១៩ ខាង​មុខ​នេះ ដោយ​មិន​ទាន់​បង្ហាញ​តម្លៃ​លក់​នៅ​ឡើយ​ទេ៕​

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង